មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ស្នើរឲ្យមន្រ្តីចំណុះនាយកដ្ឋានកីឡា ពង្រឹងសមត្ថភាព និងសាមគ្គីផ្ទៃក្នុងឡើងវិញ

អត្ថបទដោយ៖
Kien Sereyvuth

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ឯកឧត្តម ស សុខា ស្នើរឲ្យមន្រ្តីចំណុះនាយកដ្ឋានកីឡា ពង្រឹងសមត្ថភាព និងសាមគ្គីផ្ទៃក្នុងឡើងវិញ ការលើកឡើងនេះធ្វើក្នុងឳកាសជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំចំណុះអគ្គនាយកដ្ឋានកីឡា និងពិនិត្យវឌ្ឍនភាព ការងារ កាលពីម្សិលមិញនៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា បានឲ្យដឹងថា ឆ្នាំនេះ នាយកដ្ឋានបានពង្រឹងសមត្ថភាពមន្រ្តី តាមរយៈការបណ្តុះបណ្តាលធនធាមនុស្ស ។ ជាមួយគ្នានេះ នាយកដ្ឋានក៏បានផ្តល់ថវិកាជូន សហព័ន្ធជាង៤០ ដែលជាថវិកាក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ប្រើប្រាស់ លើការប្រកួត និងការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ ។

ឯកឧត្តម ស សុខា ក៏បានស្នើឲ្យមន្ត្រី មកបំពេញការងារដោយភាពទទួលខុសត្រូវ ជាពិសេសម៉ោងធ្វើការរដ្ឋ នឹងផ្តើមពង្រឹងសមត្ថភាពការងារបន្ថែម និងសាមគ្គីផ្ទៃក្នុងឲ្យបានល្អ នៅក្នុងនាយកដ្ឋានទាំង៤ គឺនាយកដ្ឋានអប់រំកាយ និងកីឡា នាយកដ្ឋានអប់រំកាយ និងកីឡា សិស្សនិស្សិត មជ្ឈមណ្ឌលជាតិហ្វឹក ហ្វឺនកីឡា និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner