អាស៊ាននឹងធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូងនៅសមុទ្រចិនខាងត្បូង
ហ្សាការតា៖ ប្រធាន អាស៊ានប្តូរវេន គឺ ប្រទេស ឥណ្ឌូនេស៊ី បាន និយាយ កាលពីថ្ងៃទី ៨ ខែមិថុនា ថា ប្លុក អាស៊ី អាគ្នេយ៍ ឬ អាស៊ាន នឹ ង ធ្វើ សមយុទ្ធ យោធា រួមគ្នាជា លើក ដំបូង ដែលមិន ធ្លាប់ មាន នៅ សមុទ្រ ចិន ខាង ត្បូង ដែល សមយុទ្ធ សន្តិសុខ ពហុភាគី ចុងក្រោយ បំផុតនេះ ធ្វើឡើងចំពេលដែល ភាព តានតឹង និង ភាព មិន ច្បាស់លាស់ ក្នុង តំបន់បន្ត កើនឡើង។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំនៃមេបញ្ជាការយោធានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្រោមវត្តមានសមាជិកទាំង ១០ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ សមយុទ្ធនេះ នឹងត្រូវធ្វើ ឡើង នៅ សមុទ្រ ណាធូណាខាងជើង ប្រទេសឥណ្ឌូណេស៊ី ដែលជាដែនទឹក ភាគខាងត្បូង បំផុតនៃ សមុទ្រ ចិនខាងត្បូង។
មេបញ្ជាការកងទ័ពជើងទឹក ឥណ្ឌូណេស៊ី លោកឧត្តមនាវីឯក Yudo Margono បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ Antara ថា សមយុទ្ធនេះនឹងធ្វើឡើងនៅក្នុងខែកញ្ញា ដោយមិនរួមបញ្ចូលការហ្វឹកហ្វឺនប្រតិបត្តិការប្រយុទ្ធណា មួយឡើ យ ហើយ គោលបំណងនែសមយុទ្ធនេះគឺដើម្បីពង្រឹង «អព្យាក្រឹតរបស់អាស៊ាន»។
ឯកភាព ជាតិរបស់ អាស៊ាន រយៈពេល ជាច្រើន ឆ្នាំកន្លងមកនេះ ត្រូវ បាន សាកល្បង ដោយ ការ ប្រជែងអំណាច គ្នា រវាង សហរដ្ឋ អាមេរិក និង ចិន ដែល កំពុងតែបន្ត កើតមាន នៅ សមុទ្រ ចិន ខាង ត្បូង។ ជាមួយគ្នានោះដែរ សមាជិកអាស៊ានដែលរួមមាន ប្រទេស វៀតណាម ហ្វីលីពីន ប្រ៊ុយណេ និងប្រទេស ម៉ាឡេស៊ី បានទាមទារ និងធ្វើការ ប្រកួតប្រជែងជា មួយទីក្រុងប៉េកាំង ដោយ ការអះអាង នូវអធិបតេយ្យភាព លើមហាសមុទ្រដ៏ធំល្វឹងល្វើយនេះ ដែលរួមមានផ្នែកខ្លះនៃតំ បន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសឥណ្ឌូនេស៊ីផងដែរ។
អ្នកនាំពាក្យយោធាឥណ្ឌូណេស៊ី លោក Julius Widjjono បាននិយាយថា សមយុទ្ធនេះគឺទាក់ទងទៅនឹង «ហានិភ័ យខ្ពស់នៃគ្រោះមហន្តរាយនៅអាស៊ី ជាពិសេសអាស៊ីអាគ្នេយ៍»។
ផ្លូវពាណិជ្ជកម្មដែលមានតម្លៃប្រហែល ៣.៥ ពាន់ពាន់លានដុល្លារ ប្រចាំឆ្នាំ នៃ សមុទ្រចិន ខាងត្បូង ត្រូវបានគេ មើលឃើញថាមានភាពតានតឹងខ្លាំងឡើងៗ នៅពេលដែល ប្រទេសចិន ដាក់សម្ពាធ លើការទាមទារ របស់ខ្លួនដោយការដា ក់ ពង្រាយឆ្មាំសមុទ្រ និងកំណត់ឱ្យទូកនេសាទស្ថិតនៅចម្ងាយ ១ ៥០០ គីឡូម៉ែត្រ (៩៣២ ម៉ាយ) ពីឆ្នេរសមុទ្ររ បស់ខ្លួន។
ប្រទេសចិនបាន ប្រកាន់ជំហទាមទារដែនអធិបតេយ្យភាពរបស់ខ្លួនតាមរយៈ «ខ្សែបន្ទាត់ប្រាំបួន» ដោយផ្អែកលើ ផែ នទីប្រវត្តិសាស្ត្រ របស់ខ្លួន ខណៈតុលាការមជ្ឈត្តកម្មអន្តរជាតិកាលពីឆ្នាំ ២០១៦ សម្រេចថាវា មិនមាន មូលដ្ឋាន ផ្លូវច្បាប់នោះឡើយ។
ជាមួយគ្នានោះដែរ អាស៊ាន បាន និង កំពុង ជំរុញ ឲ្យ ក្រម ប្រតិបត្តិ ដែនសមុទ្រ ដែលខ្លួនបាន ទន្ទឹង រង់ចាំអស់រយៈពេល ជា យូរ ជាមួយនឹង ប្រទេស ចិន ត្រូវ បាន បញ្ចប់ ហើយអំឡុងពេលនោះសមាជិកមួយចំនួន របស់អាស៊ានក៏មាន ជម្លោះ ជាមួយ ក្រុង ប៉េកាំងផងដែរ នា រយៈពេល ប៉ុន្មាន ខែ ថ្មីៗ នេះ៕ ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍន: