ក្រសួងសុខាភិបាល បន្តអំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្តការណែនាំ៥ចំណុចរបស់អង្គការសុខភាពពិភពលោកបង្ការពីកូវីដ១៩

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួង សុខាភិបាល កម្ពុជា បាន បន្ត អំពាវនាវ ឱ្យ ប្រជាពលរដ្ឋ ប្រុង ប្រយ័ត្ន សម្រាប់ សុខភាព ផ្ទាល់ខ្លួន របស់ ខ្លួន បើ ទោះបីជា ស្ថានភាព កូវីដ១៩ មានភាព ល្អប្រសើរ និង បាន កំពុង បន្តការរស់នៅធម្មតាក្នុងប្រក្រតីភា ពថ្មីមាននិរន្តន៍ភាព ក៏ដោយ។

នេះជាការអំពាវនាវ របស់ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង ជា អ្នកនាំពាក្យ ក្រសួង សុខាភិបាល នាថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៣ តាមរយៈ ប្រព័ន្ធ តេឡេក្រាម ដោយ ភ្ជាប់ជាមួយនឹង ការ ណែនាំ៥ចំណុចរបស់ អង្គការ សុខភាព ពិភពលោក (WHO) ពីការការពារ ពីមេរោគកូវីដ១៩ ផងដែរ ។

លោកជំទាវបាន លើកឡើងថា ៖ «ថ្វីត្បិតតែស្ថានភាពកូវីដ១៩ មានភាពល្អប្រសើរ ដើ ម្បីបន្តការរស់នៅធម្មតា ក្នុងប្រក្រតីភាពថ្មីមាននិរន្តន៍ភាព សូមបន្តការប្រុងប្រយ័ត្នសម្រាប់សុខភាពផ្ទាល់ខ្លួនលោកអ្នកទោះទៅទី ណា ដោយការវាយតម្លៃហានិភ័យដោយខ្លួនឯងបានត្រឹមត្រូវ»។

លោកជំទាវ ឱ វណ្ណឌីន បាន បន្តថា នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ អង្គការសុខភាពពិភពលោក (WHO) បានចេញតាមធ្វីតធឺររបស់ខ្លួននូវការណែនាំពីរបៀបថាតើ ត្រូវការពារកូវីដរយ:ពេលវែងដូចម្តេ ច ?

អង្គការសុខភាព ពិភពលោក បាន បញ្ជាក់ថា ៥ចំណុចធំៗដែលត្រូវ បង្ការពីមេរោគនេះ មាន ៖ ត្រូវចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញឱ្យទាន់ពេល និងដល់វេន, ចៀសវាងកន្លែងដែលមានមនុស្សច្រើនកុះករ និងកន្លែ ងមានកង្វះខ្យល់ចេញចូល, សម្អាតដៃជាប្រចាំ, ស្ថិតនៅគម្លាតគ្នា និង ពាក់ម៉ាស់នៅកន្លែងដែលមានម នុស្សកុះករ និងកន្លែងដែលមានកង្វះខ្យល់ចេញចូល។

ទាក់ទងនឹង ករណីកូវីដ១៩នេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពី ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២ ៣ ក្នុង ជំនួប សំណេះសំណាលជាមួយ កម្មករ កម្មការិនីជាង ១ម៉ឺន ៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដា ល បាន ឱ្យដឹងដែរថា គម្រោង របស់ លោក ក្នុង ការជួប ជាមួយនឹងកម្មករកម្មការិនីជុំទី ២នឹងធ្វើ នៅឆ្នាំ ២០២០ ប៉ុន្តែត្រូវអាក់ខានដោយការកូវីដ១៩។

លោក បាន ថ្លែងថា ៖ «ពូចង់ ផ្តើមជុំទី២នៅឆ្នាំ ២០២០ គឺការជួបជុំទី២ដើម្បីពិនិត្យ ពី វឌ្ឍនភាព លើកិច្ច ការទាំងឡាយ ដែល យើងបាន ដោះស្រាយ ថាតើអនុវត្តបានឬអត់ តែអកុសលយើង ជួប កូវីដ១៩ពី ឆ្នាំ ២០២០ ២០២១ ២០២២ និង ដើម ឆ្នាំ២០២៣ ក៏នៅ ប្រើប្រាស់វិធានការសុខាភិបាល ទាក់ទិននឹងការតម្រូវ ឱ្យ ធ្វើតេស្តជាមុន មុននឹងមានការជួបជុំគ្នាដូចនេះ»។

លោក បានបន្តថា ៖ «ពេលវេលាដែល យើង បាន បញ្ឈប់ការធ្វើតេស្ត មុនពេលជួបជុំគ្នា បានផ្តល់ឱកាស ឱ្យ ពូ បាន មកជួបជុំគ្នាឡើងវិញនៅជុំទី២នេះ ពិតមែនតែជុំទី២នេះតាមការប៉ាន់ស្មាន យើង មិនទាន់ បាន គ្រប់គ្រាន់ទេ បើប្រៀបធៀប កាលពីជុំទី១ដែល យើងប្រើរយៈពេល ៧៧ដង ដែលមានកម្មករប្រមាណជិត១លា ននាក់ »។

យោងតាម របាយការណ៍ របស់ ក្រសួង សុខាភិបាល បាន ឱ្យដឹងថា គិត ត្រឹម ព្រឹក ថ្ងៃទី ១១ ខែ មិថុនា កម្ពុ ជា មាន ករណីឆ្លង មេរោគ កូ វីដ ១៩ សរុប ចំនួន ១៣៨ ៨៤២ នាក់ អ្នក ជា សះ ស្បើយ សរុប ចំនួន ១៣៥ ៧៤៦ នាក់ និង អ្នក ស្លាប់ សរុប ចំនួន ៣ ០៥៦ នាក់ ៕ ដោយ៖ នាង សុគន្ធា

ads banner