ឯកឧត្តម អ៊ាង សុផល្លែត៖ ក្នុងនាមជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ យើងមានតួនាទីសំខាន់ ៣មកបម្រើ ប្រជាជនស្រុកអូររាំងឪ

ខេត្តត្បូងឃ្មុំ ៖ «ក្នុងនាមជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ទាំងអស់ យើងមានតួនាទីសំខាន់ ៣មកបម្រើ ប្រជាជនស្រុកអូររាំងឪ» នេះជាការលើកឡើងរបស់ ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងឱកាសជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋចំនួនជាង ៥០០នាក់ មកពីភូមិចំនួន១០ នៃឃុំដំរិល ស្រុកអូររាំងឪ នៅថ្ងៃសៅរ៍ ទី ១០ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្តម ឡាន់ ឆន សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិការក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ឯកឧត្តមបានបន្តថា តួនាទីសំខាន់របស់ថ្នាក់ដឹកនាំ និង ក្រុមការងារស្រុកអូររាំងឪ គឺ
-តួនាទីសំខាន់ទី១: អនុវត្តទៅតាមគោលនយោបាយជាអាទិភាពទាំងប្រាំរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ
១-មនុស្ស – ការបណ្តុះបណ្តាល គាំទ្រ និងលើកទឹកចិត្ត ដល់ការកសាងធនធានមនុស្ស តាមរយៈការសាងសង់សាលា ការផ្តល់រង្វាន់ ការរៀបចំព្រឹត្តិការណ៌សង្ក្រាន្តទូទាំងស្រុក ក្នុងគោលបំណង បង្កភាពសប្បាយរីករាយ លើកកម្ពស់សោភ័ណភាព និងពង្រឹងសាមគ្គីភាព
២-ផ្លូវ – យុទ្ធនាការផ្លូវរលោង ជួសជុលផ្លូវជាង ៨០គីឡូម៉ែត្រនៅទូទាំងស្រុក
៣-ទឹក – ផ្តល់អណ្តូងទឹកស្អាតចំនួនប្រាំបីអណ្តូង និងបន្តផ្តល់៨អណ្តូងទៀត បំពាក់ម៉ាស៊ីនចម្រោះទឹកក្តៅត្រជាក់ ក្នុងគោលបំណងលើកកម្ពស់សុខមាភាពសាធារណៈនៅក្នុងស្រុក
៤- ភ្លើង – បំពាក់អំពូលសូឡាជាង ២០០០ និងគម្រោងដាក់តាមគ្រប់ផ្ទះបន្ថែមទៀត
៥-សុវត្ថិភាពសង្គម គឺរួមគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់ តាមរយៈគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ជាពិេសសគឺការបង្ក្រាបបទល្មើសគ្រឿងញៀនគ្រប់រូបភាព ។

-តួនាទីសំខាន់ទី២: គឺការគោរព និងប្រកាន់ខ្ជាប់ការអនុវត្តគោលនយោបាយ គោលការណ៍ និង បទបញ្ជាររបស់គណបក្សយើង សាមគ្គីភាព ឯកភាពផ្ទៃក្នុង និង គុណធម៌ ។

-តួនាទីសំខាន់ទី៣: គឺការងារចុះមូលដ្ឋានប្រកបដោយប្រសិទ្ធភាព តាមរយៈការកសាងទំនុកចិត្ត ដើម្បីឆ្លើយតបអោយទាន់ពេលវេលា ទៅនឹងតំរូវការជាក់ស្តែងរបស់ប្រជាជនយើង និងបន្តកសាងសមាជិកបក្សថ្មី ដោយប្រកាន់ខ្ជាប់ « រក្សាចាស់ បង្កើតថ្មី»៕ ប្រភព ៖ ក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកអូររាំងឪ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner