ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត៖ ក្រសួងប្រៃសណីយ៍មានលទ្ធភាពក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ឌីជីថល តាមរយៈបង្កើនចំណូលរដ្ឋ ពីផ្នែកពាក់ព័ន្ធ
ខេត្តតាកែវ៖ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើថា ក្រសួងប្រៃសណីយ៍ និងទូរគមនាមន៍ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ មានលទ្ធភាពនៅក្នុងការអភិវឌ្ឍន៍វិស័យព័ត៌មានបច្ចេកវិទ្យាឌីជីថល ដោយមិនពឹងផ្អែកលើថវិការបស់រដ្ឋតាមរយៈការបង្កើនប្រភពចំណូលពីផ្នែកពាក់ព័ន្ធ ពីផ្នែកពាក់ព័ន្ធ ។
ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា ក្នុងនោះការជួយលើវិស័យអប់រំ តាមរយៈបង្កើត QR Code ដើម្បីសំរាលបន្ទុកយ៉ាងច្រើនដល់សិស្សដែលប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានយ៉ាងច្រើន និងការបង្កើតនូវថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នៅតាមក្រសួង ស្ថាប័ន និងសកលវិទ្យាល័យរដ្ឋ និងឯកជនផដែរ ។ ជាមួយគ្នានេះ នៅពេលខាងមុខនេះ ក្រសួង និងមានការរៀបចំឱ្យមានការប្រគួតប្រជែងកូនសិស្ស ដើម្បីឱ្យគាត់ខិតខំរៀនខាងផ្នែកបច្ចេកវិទ្យាឌីជីថល ដោយមានការប្រឡងជម្រុះ ពីសាលាតាមរាជធានីខេត្ត ដើម្បីធ្វើយ៉ាងណា ឱ្យសិស្សមានចំណាប់អារម្មណ៍នៅក្នុងការរៀន ។
ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បន្ថែមថា នៅតាមវិទ្យាល័យ ជាគោលដៅនៅស្រុកបាទី និងមានការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាអោយរួចរាល់ ហើយនិងមានការដាក់បំពាក់នូវកុំព្យុទ័រ ដើម្បីបំរើដល់ការបង្រៀនទាំងលោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស ដែលនិងបំរើដល់ផលប្រយោជន៍យ៉ាងច្រើន ។ ជាឧទាហរណ៍ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅតាមជនបទ ក៏អាចទទួលបានការបណ្តុះបណ្តាលពីគ្រូល្បីៗផងដែរ តាមរយៈការបង្រៀនដោយផ្ទាលតាមប្រព័ន្ធវីដេអូ នូវចំណេះជំនាញថ្មីៗ ដែលទាំងអស់នេះនិងទទួលបានការបង្រៀន ពីគ្រូដែលមានជំនាញបច្ចេកទេសល្បីៗនៅក្នុងមូលដ្ឋានរបស់ខ្លួនរស់នៅដោយមិនចាំបាច់ស្វែងរកការបណ្តុះបណ្តាលពីទីក្រុងនោះទេ។
ឯកឧត្តម រដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា មជ្ឈមណ្ឌលបច្ចេកវិទ្យា និងងាកមកបង្រៀនកូនសិស្សឱ្យចេះបច្ចេកវិទ្យា ដើម្បីឱ្យស្របទៅនិងគោលនយោបាយ ទៅថ្ងៃក្រោយប្រជាពលរដ្ឋយើងនិងក្លាយទៅជាប្រជាពលរដ្ឋឌីជីថល ដែលមានន័យ គ្រប់ប្រព័ន្ធអនឡាញទាំងអស់ដែលគេដាក់ឱ្យប្រើគឺយើងត្រូវចេះប្រើ។ ជាឧទាហរណ៍ ការងារវះកាត់របស់លោកគ្រូ អ្នកគ្រូពេទ្យ គឺត្រូវតែចេះជំនាញប្រើប្រាស់នូវប្រព័ន្ធបច្ចេកទ្យា ឬម៉ាស៊ីននេះ ហើយសិស្សខាងពេទ្យដែលបញ្ចប់ការសិក្សាក៏អាចបញ្ជាម៉ាស៊ីននេះ ដែលទាំងអស់នេះគឺជាការចូលរួមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ជាគោលដៅ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើថានៅពេលខាងមុខនេះ ក្រសួងក៏គ្រោងនិងមានការតភ្ជាប់ប្រព័ន្ធអ៊ីនធឺណេត ទៅគ្រប់សាលាស្រុក សាលារៀន មណ្ឌលសុខភាព ដែលនិងបង្កភាពងាយស្រួលនៅក្នុងការប្រើប្រាស់ និងការទទួលបាននូវការបណ្តុះបណ្តាលជំនាញបច្ចេកទេសថ្មីៗ តាមរយៈអនឡាញ។ ដោយសារតម្រូវការប្រើប្រាស់ច្រើនទៅលើប្រព័ន្ធទូរស័ព្ទ នៅពេលខាងមុខនេះក្រសួង ក៏គ្រោងនិងបង្កើនសមត្ថភាពសេវាទូរសព្ទ័ កាន់តែប្រសើរឡើង តាមរយៈការតំឡើងបង្គោលអង់តែន នៅតាមស្រុក ខេត្ត បន្ថែមទៀត ដោយគ្រោងនិងសហការជាមួយនិងប្រតិបត្តិករ ដែលធ្វើអាជីវកម្មផ្នែកនេះ ដើម្បីតភា្ជប់ប្រព័ន្ធទូរសព្ទ័នេះផងដែរ។
ការថ្លែងបែបនេះ របស់ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិក មន្រ្តីសុខាភិបាល ទូទាំងស្រុកបាទី ខេត្តតាកែវចំនូន ២៧០នាក់ ៕ អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា


