មន្រ្តីជាន់ខ្ពស់គជប:ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣ត្រូវធ្វើតាមប្រព័ន្ធសមាមាត្រតាមរាជធានី ខេត្តដោយយករាជធានី ខេត្តជាមណ្ឌលបោះឆ្នោត
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)នៅព្រឹកថ្ងៃ១៣ ខែមិថុនា ឆ្នាំ២០២៣នេះបានបើកកិច្ចជាមួយភាគីពាក់ព័ន្ធដែលមានប្រធានបទសំខាន់ៗចំនួន ៣ ដែលនឹងលើកយកមកផ្សព្វផ្សាយនាពេលនេះ រួមមាន៖ ១. ការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការតាមមណ្ឌលរាជធានី ខេត្ត
២. សិទ្ធិទទួលបាននូវការការពារសុវត្ថិភាពរបស់បេក្ខជន
៣. ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ។

ឯកឧត្តម ឌុច ស៊ុន សមាជិក (គជប) បានមានប្រសាសន៍ថាគជប បានពិនិត្យសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គ.ជ.ប បានប្រកាសទទួលស្គាល់ជាផ្លូវការនូវគណបក្សនយោបាយចំនួន១៨ ដែលមានបេក្ខជនពេញសិទ្ធិសរុបចំនួន ១,៦១៤ នាក់ (ស្រី្ត ៥១១ នាក់) និងបេក្ខជនបម្រុងសរុបចំនួន ១,៨០២ នាក់( ស្រី្ត ៦៩០ នាក់) ដែលបានដាក់ពាក្យសុំចុះបញ្ជី ។

ឯកឧត្ដម ឌុច សុន សមាជិកគជប បានបញ្ជាក់ទៀតថា៖បេក្ខជនគ្រប់រូប និងគណបក្សនយោបាយឈរឈ្មោះបោះ ឆ្នោតទាំងអស់ ទទួលបាននូវសិទ្ធិស្មើគ្នាក្នុងការការពារសន្តិសុខ និងសុវត្ថិភាពនៅក្នុងសម័យបោះឆ្នោត ដូចមានចែងក្នុងច្បាប់ បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងផែនការអន្តរស្ថាប័នរវាងក្រសួងមហា ផ្ទៃ ក្រសួងការពារជាតិ និង គ.ជ.ប។ លើសពីនេះទៅទៀត មាត្រា៣២ នៃរដ្ឋ ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា ជនគ្រប់រូបមានសិទ្ធិរស់រានមាន ជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន។ ដូច្នេះបេក្ខជនម្នាក់ៗមានសិទ្ធិទទួលបានការការពារសន្តិសុខ និងសុវត្ថិ ភាព។ ប្រសិនបើបេក្ខជនអាចផ្តល់ភស្តុតាង ឬមានមូលហេតុច្បាស់លាស់ថា សន្តិសុខ និងសុវត្ថិភាពរបស់ខ្លួនត្រូវបាន និងកំពុងរងនូវការគំរាមកំហែងនោះ បេក្ខជនអាចប្តឹងទៅ គ.ជ.ប ជាបន្ទាន់។

សូមបញ្ជាក់ថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តត្រូវធ្វើតាមប្រព័ន្ធសមាមាត្រតាមរាជធានី- ខេត្តដោយយករាជធានី ខេត្ត ជាមណ្ឌលបោះឆ្នោតនិងអាសនៈនៅក្នុងរដ្ឋសភា មានចំនួន១២៥អាសនៈ នៃមណ្ឌល២៥រាជធានី-ខេត្ត នៃការបោះ ឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងបោះឆ្នោត នៅថ្ងៃទី២៣ខែ កក្កដាឆ្នាំ២០៣៕


ដោយ-រ៉ាវុធ