គណបក្សរស្មីខេមរា ប្រកាសគាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត
ភ្នំពេញ៖ គណបក្សរស្មីខេមរា សូមប្រកាសគាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត» ដោយចាត់ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីឱ្យអនាគតអ្នកដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោតដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ។
យោងតាមភាពចាំបាច់របស់កម្ពុជា ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ មាត្រា៣៤ថ្មី កថាខណ្ឌចុងក្រោយដែលបានចែង ថា “ បទបញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់ “ខណ:ពេលដែលមានចលនា វិទ្ធំសនារារាំង អំពាវពាវ មិនឱ្យពលរដ្ឋទៅចូលរួមការបោះឆ្នោតជាតិ នាពេលខាងមុខ និងក្នុងគោលបំណងជម្រុញការអនុ វត្តសិទ្ធិ និងកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ដើម្បីធានាបាននូវការចូលរួមបោះឆ្នោតមួយប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៍ និងបញ្ចៀសបាននូវ រាល់សកម្មភាព រារាំង វិទ្ធំសនា នានាដែលនាំទៅដល់ការបាត់បង់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ។ គណបក្សរស្មីខេមរា សូមអំពាវនាដល់ពលរដ្ឋខ្មែរគ្រប់រូបពិសេសអ្នកដែលមានសិទ្ធិចូលរួមបោះឆ្នោត សុំទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ កុំបីខាន ដើម្បីធានានូវកាតព្វកិច្ច ក្នុងការបោះឆ្នោត អាណ្ណត្តិទី៧ របស់ប្រទេសកម្ពុជា៕
