គណបក្សខ្មែរសារធារណរដ្ឋប្រកាសគាំទ្រនូវគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្តួចផ្តើមការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត

ភ្នំពេញ៖ ក្រោយពីបានស្តាប់សេចក្ដីថ្លែងការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីអំពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។ ថ្នាក់ដឹកនាំ គណបក្សខ្មែរសារធារណរដ្ឋ ព្រមទាំងសមាជិក សមាជិកា យល់ឃើញថា ជាគតិបណ្ឌិតដ៏ត្រឹមត្រូវថ្លៃថ្លាជាទីបំផុតពីព្រោះវាសមស្រប៖
-ត្រូវនឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស
-យើងជ្រើសរើសបាននូវថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ជាអ្នកចេះគោរពច្បាប់បានល្អមុននឹងទៅជាថ្នាក់ដឹកនាំ
-យើងនឹងអាចកសាងប្រទេសរបស់យើង ឈានឡើងទៅជានីតិរដ្ឋបានល្អប្រសើរ

គណបក្សខ្មែរសារធារណរដ្ឋ សូមប្រកាសគាំទ្រនូវគតិបណ្ឌិតផ្តួចផ្តើមការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ ពិតជាមានតម្លៃថ្លៃថ្លាបំផុត សម្រាប់ប្រជាពលរដ្ឋដែលជាម្ចាស់មាតុភូមិកម្ពុជាយើងទាំងអស់គ្នា៕

ads banner