ជនសង្ស័យ ៦៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៧ករណី ថ្ងៃទី១៤ ខែមិថុនា ម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន ៦៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៧ករណី ទូទាំងប្រទេស នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន ៦៧នាក់ រួមមាន ៖ 
ជួញដូរ ៩ករណី ឃាត់ ២៩នាក់ (ស្រី ៤នាក់)។
ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ២០នាក់ (ស្រី ១នាក់)។
ប្រើប្រាស់ ១០ករណី ឃាត់ ១៨នាក់ (ស្រី ១នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៤ ខែមិថុនា រួមមាន ៖ 
-មេតំហ្វេតាមីន (Ice) ស្មើ ៧៤១,៩៨ក្រាម និង១កញ្ចប់តូច។
-កេតាមីន (Ice) ស្មើ ១៩៨,០៩ក្រាម។
-កញ្ឆា ស្មើ ១២០០,០ក្រាម។
លទ្ធផលខាងលើ ១៥អង្គភាព បានចូលរួមបង្ក្រាប
នគរបាល ៖ ១១អង្គភាព ៕ ដោយភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner