ឯកឧត្តម ជា វ៉ានដេត ៖ សន្តិភាពគឺជាគ្រឹះនៃការអភិវឌ្ឍ

អត្ថបទដោយ៖
ជាវ ចន្ធូ

ខេត្តកំពង់ឆ្នាំង ៖ ក្នុងពិធីជួបសំណេះសំណាលជាមួយគ្រួសារបក្ស ចំនួន ១៤២០នាក់ នៅឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលធ្វើឡើងនៅទីស្នាក់គណបក្សប្រជាជនកម្ពុជា ឃុំក្តុលសែនជ័យ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានថ្លែងលើកឡើងថា សន្តិភាព គឺជាគ្រឹះ នៃការអភិវឌ្ឍ មានន័យថា ទាល់តែមានសន្តិភាពទើបរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋមានពេលវេលាក្នុងការគិតគូរអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិក៏ដូចជាសេដ្ឋកិច្ចគ្រួសារ។

ឯកឧត្តម ជា វ៉ាន់ដេត បន្តថា សមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបាននាពេលនេះ មានដូចជា ការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យប្រទេសកម្ពុជាទាំងមូលទទួលបាននូវសុខសន្តិភាព និងរស់នៅក្រោមដំបូលសន្តិភាព ពិសេស បានការបង្កបរិយាកាសអំណោយផលដល់ការទាក់ទាញវិនិយោគិន បង្កើតការងារជូនបងប្អូនជាកម្មករ-កម្មការិនី និងទទួលបានអត្ថប្រយោជន៍ពីការងារក្នុងពេលបច្ចុប្បន្ននិងអនាគត។

ឯកឧត្តម ប្រធានក្រុមការងារ បានណែនាំបងប្អូនឱ្យបន្តយកចិត្តទុកដាក់បំពេញការងារ និងបញ្ជូនកូនចៅឱ្យបន្តការសិក្សាឱ្យបានគ្រប់ៗគ្នាដើម្បីទទួលបានការងារ និងប្រាក់ចំណូល និងចូលរួមអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចជាតិ ពិសេស ត្រូវយកចិត្តទុកដាក់លើបញ្ហាជីវភាពគ្រួសារ ជៀសវាងអំពើហឹង្សាក្នុងគ្រួសារ ផ្តល់សុភមង្គលក្នុងក្រុមគ្រួសារ។ ឯកឧត្តម ក៏បានពិភាក្សា និងផ្ដល់ដំណោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងប្រឈមដូចជា សង់ផ្ទះជូនប្រជាពលរដ្ឋ និងបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈផងដែរ។

ឯកឧត្តម បានអំពាវនាវដល់អង្គពិធីទាំងអស់ដែលបានចូលរួម សូមអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ឱ្យទទួលបានជ័យជំនះ ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស ឱ្យកាន់តែរីកចម្រើន និងសុខសន្តិភាពបន្តទៀត ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត ៕

រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner