បណ្ឌិត ហ៊ុន ម៉ាណែត ព្យូរកិច្ចការក្នុងកងយោធពលខេមរភូមិន្ទ ដើម្បីស្វែងរកសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា (Video Inside)
បេក្ខជនអនាគតនាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត បានចុះធ្វើកិច្ចការបក្សយ៉ាងពេញលេញ ដើម្បីការស្វែងរកជ័យជំនះដល់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតសកលថ្ងៃទី២៣កក្កដាខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាលោក ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការកងទ័ពជើងគោក បានដាក់ពាក្យព្យួរកិច្ចការ ក្នុងកងយោធពលខេមរភូមិន្ទនាពេលនេះសិន ដើម្បីចួលរួមធ្វើកិច្ចការស្វែងរកសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខលំដាប់រៀង១៨។
ដំណើរទៅមុខនៃផ្លូវឆ្ពោះទៅកាន់តំណែងជានាយករដ្ឋមន្ត្រីនាអនាគតរបស់បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវគេឃើញថាបានរងនឹងឧបសគ្គរារាំងជាច្រើន ដោយក្រុមធ្វើនយោបាយប្រឆាំងបានព្យាយាមរារាំងជំទាស់គ្រប់ពេលវេលា។
ក្រុមធ្វើនយោបាយប្រឆាំងត្រូវគេឃើញថា បានព្យាយាមញុះញង់ក្នុងការចង់ប្រើល្បិចបំបែកបំបាក់ ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ក្នុងបំណងចង់រារាំងផ្លូវធ្វើដំណើរ ដើម្បីមិនឱ្យបណ្ឌិត ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជានាពេលខាងមុខនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាក្រុមធ្វើនយោបាយប្រឆាំង គ្មានយុវជនដែលមានសមត្ថភាពនៅក្នុងការបន្តវេន និងមិនដូចអ្វីដែលគណបក្សប្រជាជនកម្ពុជា កំពុងមានក្នុងពេលនេះឡើយ។
បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ អាណត្តិទី៥ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចជាឯកច្ឆ័ន្ទជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។