ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរនឹងទទួលផលចំណេញយ៉ាងប្រសើរ។ ចំពោះលោកអ្នកដែលប្រកបការងារនឹងទទួលបានជោគជ័យ ព្រមទាំងការគាំទ្រ និងអាណិតស្រលាញ់ពីមនុស្សនៅជុំវិញខ្លួន។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់លោកអ្នកដើម្បីគិតគូរពីគម្រោងអនាគត ដោយរួមទាំងជីវិតឯកជនផងដែរ។ ដោយឡែកប្រសិនបើអ្នកមិនច្បាស់លាស់លើកិច្ចការងារ សូមកុំសម្រេចចិត្តធ្វើម្នាក់ឯង លោកអ្នកអាចពិភាក្សាបាន ហើយគំនិតយោបល់នោះនឹងបានអត្ថប្រយោជន៍ណាស់។ ដោយឡែក សូមមានចិត្តអត់ធ្មត់ ចំពោះស្ថានភាពដែលកើតឡើង ដើម្បីបញ្ចៀសសភាពតានតឹង។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការប្រកបអាជីវកម្ម និងកិច្ចការនានាដំណើរការជាប្រក្រតី ចំណែកផលចំណេញល្អប្រសើរអាចនឹងអាចឡើងខ្លាំងនៅពេលរសៀល។ ថ្ងៃនេះលោកអ្នកអាចទទួលបានការងារ ឬការទទួលខុសត្រូវច្រើនជាងសព្វដង ដូច្នេះសូមព្យាយាមធ្វើឲ្យបានល្អ។ ភាពហត់នឿយក៏នឹងកើតឡើងខ្លាំង ដូច្នេះសូមព្យាយាមសម្រាកខ្លះ ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាព ពីព្រោះសញ្ញាណដែលអាចពាក់ព័ន្ធនឹងសុខភាពមានភាពវិជ្ជមានក្នុងពេលនេះ។ ក្នុងពេលជាមួយគ្នានេះ សូមលោកអ្នកកុំចាប់អារម្មណ៍ច្រើនចំពោះ មនុស្សនៅជុំវិញខ្លួនច្រើនពេក ខិតខំបំពេញការងារនោះជាការគ្រប់គ្រាន់។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររដ្ឋឯកជន នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសមាជិកនៅក្នុងក្រុមការងារ ហើយពេលនេះសំដីរបស់លោកអ្នកហាក់មានអំណាចណាស់ ដូច្នេះប្រើឳកាសនេះទាញផលពីស្ថានភាពអវិជ្ជមានដែលកើតឡើងកន្លងមក ឬព្យាយាមធ្វើការចរចា និងពិភាក្សាការងារ។ សូមប្រុងប្រយ័ត្ននឹងគម្រោងការងារដដែលៗ ពីព្រោះស្ថានភាពនៅជុំវិញខ្លួនរបស់អ្នកអាចនឹងមានការប្រែប្រួលលឿន។ ដោយឡែក សូមយកចិត្តទុកដាក់ទំនាក់ទំនងរបស់អ្នកនៅក្នុងចំណោមរបស់ក្នុងក្រុមការងារ ក៏ដូចជាអតិថិជន ពីព្រោះកំហុសអចេតនាអាចបង្កស្ថានភាពស្មុគ្រសា្មញដល់ទំនុកចិត្ត។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំបានយ៉ាងល្អប្រសើរពន់ពេក។ ដំណឹងល្អ ឬលាភសក្ការៈអាចនឹងកើតឡើងនៅពេលព្រឹកតែម្តង ដូច្នេះថ្ងៃនេះជាវេលាដែលលោកអ្នកទទួលបានភាពរីករាយ និងសុខដុមរមនាណាស់។ មិនថាការងារ ឬរឿងជីវិតឯកជនទេ លោកអ្នកនឹងទទួលបានភាពជោគជ័យតាមបំណងប្រាថ្នា។ ទន្ទឹមនឹងនោះសូមប្រកាន់ខ្ជាប់នូវចរិកស្លូតសុភាពរាបសារ ឬកុំបញ្ចេញមតិរិះគន់បើទោះបីជាអ្នកគិតថាគួរតែធ្វើក្តី។ ដោយឡែក សូមមានការប្រុងប្រយ័ត្ន ចំពោះអារម្មណ៍ និងការសម្តែងចេញរបស់លោកអ្នក។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងប្រឈមនឹងការខាតបង់ក្នុងអាជីវកម្ម ឬសម្រាប់អ្នកប្រកបកិច្ចការងារផ្សេងៗអាចនឹងជួបភាពប្រឡាក់ក្រឡាដែលគ្មានហេតុផលអ្វីសោះ។ ថ្ងៃនេះលទ្ធផលដែលបានរំពឹងទុក មិនទាន់សម្រេចទៅបានទេ សូមរងចាំពេលវេលាល្អសិន ហើយប្រសិនបើអាចផ្អាកការសម្រេចចិត្តធំដុំគួរតែប្រសើរជាង។ អ្នកគួររកពេលវេលាផ្តល់ភាពរីករាយឲ្យខ្លួនឯងឲ្យបានច្រើន ជៀសវាងចូលទៅពាក់ព័ទ្ធនឹងរឿង របស់អ្នកដទៃ។ ដោយឡែក ប្រហែលជាអ្នកត្រូវសន្សំសំចៃបន្ថែមទៀតសិន ពីព្រោះអ្នក អាចនឹងត្រូវការលុយកាក់ច្រើននៅក្នុងពេលខាងមុខនោះ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់អ្នកមានដំណើរការល្អប្រសើរក្នុងពេលនេះ ប៉ុន្តែក៏សូមប្រុងប្រយ័ត្នឲ្យមែនទែន ពីព្រោះជំហ៊ានរបស់អ្នកនៅប្រកៀកនឹងបញ្ហា។ សូមធ្វើយ៉ាងណាប្រាកដថា លោកអ្នកបានគិតគូរច្រើនមុនការនិយាយស្តី ឬធ្វើការសម្រេចចិត្ត។ ថ្ងៃនេះពេលវេលារបស់លោកអ្នកមានមិនច្រើននោះទេ ដូច្នេះត្រូវប្រញាប់ប្រញាល ហើយការងារមួយចំនួនអាចប្រឈមនឹងធ្វើមិនចប់សព្វគ្រប់។ ផ្ទុយទៅវិញ លោកអ្នកអាចពឹង ពាក់ អាស្រ័យនឹងមនុស្សនៅជុំវិញខ្លួនបានល្អ ប្រសិនបើអ្នករក្សាអាកប្បកិរិយា និងពាក្យសំដី អោយបានទន់ភ្លន់។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារកស៊ីនានារបស់លោកអ្នកក្នុងថ្ងៃនេះ បានជោគជ័យ និងចម្រើនលូតលាស់យ៉ាងខ្លាំង។ ស្ថានភាពអាក្រក់ទាំងឡាយដែលបន្សល់ទុកពីពេលមុននឹងអាចដោះស្រាយបានជោគជ័យ។ ដោយឡែកសូមប្រើប្រាស់ពេលវេលាឲ្យបានល្អ ព្យាយាមបញ្ចប់ការងារនៅលើតុរបស់អ្នក កុំបណ្តោយឲ្យនៅសល់ ពីព្រោះវាអាចនឹងធ្វើឲ្យចិត្តរបស់អ្នកខ្វាយខ្វល់ច្រើន។ ការបណ្តាក់ទុន ឬណែនាំការងារថ្មី គឺអាចធ្វើបានដោយគ្មានជំទាស់នោះទេ។ ស្របពេលនឹងអ្វីៗដំណើរការល្អប្រសើរនៅពេល នេះ សូមលោកអ្នកប្រើពេលវេលាខ្លះដើម្បីវាយតម្លៃ និងកែលម្អគម្រោងផែនការអនុវត្ត របស់អ្នក។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ភាពស្មុគ្រស្មាញ ឬផលរំខានពីមជ្ឈដ្ឋានខាងក្រៅអាចនឹងកើតឡើងច្រើន ដែលនឹងមកបង្អាក់ជំហ៊ានរបស់អ្នក។ ក្នុងករណីនេះត្រូវមានការជឿទុកចិត្តចំពោះសមត្ថភាពរបស់ខ្លួនឯងឲ្យបានច្រើន។ ចំពោះអាជីវករ ការលក់ដូរមិនសូវទទួលបានប្រាក់ចំណេញដូចសព្វមួយដងនោះទេ ចំណែកអ្នកប្រកបការងាររដ្ឋ និងឯកជនក៏មិនទាន់អានទទួលបានផលតាមការខិតខំប្រឹងប្រែងរបស់អ្នក។ ក្នុងនោះ ប្រហែលជា អ្នកគួររកឳកាសបន្ថែមដើម្បីកែទម្រង់គម្រោងផែនការ របៀបនៃការអនុវត្តការងារ និងជា ពិសេសការតុបតែងខ្លួនជាថ្មី។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ការចាប់ផ្តើមការងារថ្មី ក្នុងនោះលោកអ្នកនឹងមើលឃើញការផ្លាស់ប្តូរល្អៗចំពោះអាជីពការងារ ក៏ដូចជាជីវិតរបស់អ្នកផងដែរ។ លោកអ្នកត្រូវស្រូតបំពេញការងារ ក៏ដូចជាចាប់យកឳកាស ប៉ុន្តែមិនមានន័យថាត្រូវតែសម្រេចចិត្តភ្លាមនោះទេ។ ចំពោះការងារទាំងឡាយណា ដែលមើលឃើញថានឹងទទួលបានជោគជ័យឆាប់ៗ សូមកុំបណ្តាក់ទុន ឬចំណាយពេលវេលាអ្វី ពីព្រោះហានិភ័យនៅមានច្រើន។ សូមចំណាយពេលអោយមានប្រសិទ្ធភាព និងកុំ បណ្តោយខ្លួនអោយដឹតជាប់នឹងកំហុសដែលអ្នកបានទទួលស្គាល់មកហើយ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានអំណោយផលយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ដូច្នេះសូមព្យាយាមគូសវាសគម្រោងផែនការទាំងឡាយណាដែលលោកអ្នកមានបំណងនឹងទទួលបានផលចំណេញបន្ថែម។ ថ្ងៃនេះមានបញ្ហាមួយចំនួនតូចបានកើតឡើង ក៏ប៉ុន្តែកុំទាន់ប្រញាប់ប្រញាលដោះស្រាយវាពេក ពីព្រោះហេតុការណ៍នោះអាចសាបរលាបទៅវិញដោយមិនចាំបាច់អ្នកដោះស្រាយក៏អាចទៅរួច។ ប៉ុន្តែសម្រាប់ការងារទាំងឡាយ ដែលនៅលើតុរបស់អ្នក គួរព្យាយាមបញ្ចប់បានរួចរាល់ទើបកាន់តែប្រសើរ។ ក្រៅពីនេះលោកអ្នកមានឥទ្ធិពលផ្នែកពាក្យសំដី ដូច្នេះករណីនឹងល្អសម្រាប់ការគ្រប់គ្រង។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររបស់អ្នកចម្រើនលូតលាស់ណាស់។ ប៉ុន្តែសូមមានការប្រុងប្រយ័ត្ន ធ្វើយ៉ាងណាកុំឲ្យភាពមានបានទាំងនេះបំផ្លាញសេចក្តីសុខផ្ទាល់ខ្លួនរបស់អ្នលឲ្យសោះ។ ដោយឡែកលោកអ្នកប្រហែលជាដល់ពេលគិតគូរគម្រោងការងារជាថ្មី ឬកែលម្អវិធីសាស្រ្តអនុវត្តការងារ ពីព្រោះបញ្ហា និងភាពដដែលៗមិនជាការល្អប្រសើរបំផុតចំពោះភាពរីកចម្រើនការងារនោះទេ។ ត្រូវប្រយ័ត្នប្រយែងឲ្យខ្ពស់ ក្រែងចាញ់បោកគេ ហើយជម្លោះក៏រឹតតែត្រូវជៀសឲ្យបានជាដាច់ខាតដែរ។ ក្រៅពីនេះ អ្នកនឹងអាចគ្រប់គ្រង ហេតុការបានល្អ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានកង្វល់ច្រើនណាស់ ចំណែកកិច្ចការងារក៏ហាក់មានភាពប្រទាក់ក្រឡាច្រើនផងដែរ។ សូមមានភាពអត់ធ្មត់ និងព្យាយាមបន្ថែមដើម្បីកែប្រែស្ថានការណ៍ថ្ងៃនេះឡើងវិញ។ ភាពរស់រាយរាក់ទាក់ និងការដាក់ចិត្តថ្លើមក្នុងភារកិច្ចការងារ ជាមួយនឹងការយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួន និងជួយសម្រួលស្ថានការណ៍បានប្រសើរឡើង។ ចំពោះការបណ្តាក់ទុន និងផ្លាស់ប្តូរការងារមិនគួរធ្វើនៅពេលនេះទេ ពីព្រោះស្ថានភាពនៅជុំវិញខ្លួនរបស់អ្នកមិនទាន់មានលំនឹងច្បាស់ លាស់សម្រាប់ការប្រើប្រាស់លុយកាក់ច្រើននៅឡើយ។
ចំណាំៈ
ឆ្នាំទាំង៣ ថោះ មមី រកា រាសីឡើងខ្ពស់ត្រដែត។