សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតត្រូវបានក្រុមជំនាញរដ្ឋសភាសិក្សា (Video Inside)

សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត កំពុងស្ថិតក្នុងការសិក្សារបស់គណៈកម្មការជំនាញរដ្ឋសភា នៅមុនការបញ្ជូនទៅដេញដោលរកការអនុម័តជាចុងក្រោយក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា។

កិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅថ្ងៃទី១៩មិថុនា បានបញ្ជូនសេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោតនេះ ទៅគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ដោយសហការជាមួយគណៈកម្មការមហាផ្ទៃ, ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដើម្បីពិនិត្យសិក្សាហើយ ធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៣មិថុនា បានស្នើកែទម្រង់ច្បាប់លើសិទ្ធិបោះឆ្នោត បន្ទាប់ពីក្រុមធ្វើនយោបាយប្រឆាំងបានដាក់ចេញនូវឧបាយកលទុច្ចរឹតព្យាយាមរារាំងពលរដ្ឋ មិនឱ្យចេញទៅបោះឆ្នោតសកលនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។

សេចក្តីព្រាងបានសរសេរថាការស្នើធ្វើវិសោធនកម្មច្បាប់នេះ គឺមិនបានដកហូតសិទ្ធិឈរឈ្មោះបោះឆ្នោតណា ចំពោះប្រជាពលរដ្ឋឡើយ ប៉ុន្តែតម្រូវអ្នកដែលឈរឈ្មោះឱ្យគេបោះឆ្នោតនៅគ្រប់កម្រិតទាំងអស់ ត្រូវតែចេញទៅបោះឆ្នោត…ហើយបើសិនជាមិនបានចេញទៅបោះឆ្នោតនោះទេ គឺបុគ្គលនោះ នឹងត្រូវបាត់បង់សិទ្ធិរបស់ខ្លួនក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត។

ads banner