រុស្ស៊ី៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងតំបន់រួមជាមួយអ៊ីរ៉ង់ អាចសម្រេចបាននៅចុងឆ្នាំនេះ

ម៉ូស្គូ៖ ទីភ្នាក់ងារ ព័ត៌មាន រដ្ឋ រុស្ស៊ី TASS បាន ផ្សាយ នៅ ថ្ងៃ ចន្ទ ថា កិច្ច ព្រម ព្រៀង តំបន់ ពាណិជ្ជកម្ម សេរី រវាង អ៊ីរ៉ង់ រុស្ស៊ី និង ប្រទេស មួយ ចំនួន នៅ តំបន់ អឺរ៉ាស៊ី ដែល លាត សន្ធឹង ពី ព្រំដែន នៃ អឺរ៉ុប ខាង កើត ទៅ កាន់ ប្រទេស ចិន ភាគ ខាង លិច គឺ អាច នឹង សម្រេច ឡើង នៅ ចុង ឆ្នាំ ២០២៣នេះ ។ នេះ បើ តាម ការ រាយការណ៍ បន្ត របស់ ទី ភ្នាក់ងារ សារព័ត៌មាន រ៉យទ័រ ។
ឧបនាយក រដ្ឋ មន្ត្រី រុស្ស៊ី លោក Alexei Overchuk បាន ប្រាប់ ទីភ្នាក់ងារ TASS ក្នុង បទ សម្ភាសន៍ មួយ ថា ការ ពិភាក្សាកិច្ច ព្រម ព្រៀង ពាណិជ្ជកម្ម សេរី រវាង សហភាព សេដ្ឋកិច្ច អឺរ៉ាស៊ី (EEU) ដែល រួម មាន អាមេនី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និង រុស្ស៊ី ហើយ អ៊ីរ៉ង់ កំពុង ស្ថិត ក្នុង ដំណាក់ កាល ចុង ក្រោយ ។
លោក Overchuk បាន និយាយ ថា ៖ « យើង កំពុង ឆ្ពោះ ទៅ មុខ ។ យើង សង្ឃឹម យ៉ាង ខ្លាំង ថា កិច្ច ព្រ ម ព្រៀង បែប នេះ អាច នឹង ត្រូវ បាន ចុះ ហត្ថលេខា នៅ ចុង ឆ្នាំ នេះ » ។
ទាំង តំបន់ និង អ៊ីរ៉ង់ បាន យក ចិត្ត ទុក ដាក់ បន្ថែម លើ សារៈ សំខាន់ សម្រាប់ វិមាន ក្រឹមឡាំង ដោយ សារ តែ គំនាប ទណ្ឌកម្ម ពី លោក ខាង លិច ជុំ វិញ ការ ឈ្លាន ពាន អ៊ុយក្រែន របស់ រុស្ស៊ី បាន កំណត់ ផ្លូវ ពាណិជ្ជកម្ម បរទេស របស់ រុស្ស៊ី ហើយ បង្ខំ ឱ្យ ប្រទេស នេះ ស្វែង រក ទីផ្សារ នៅ ខាង ក្រៅ អឺរ៉ុប ។
យ៉ាង ណា មិញ ទោះ បី ជា ទំនាក់ ទំនង រវាង អ៊ីរ៉ង់ និង រុស្ស៊ី កាន់ តែ ជិត ស្និទ្ធ ក្រោយ ការ ឈ្លាន ពាន របស់ អ៊ុយក្រែន របស់ រុស្ស៊ី ក្ដី ពាណិជ្ជកម្ម រវាង ទីផ្សារ ទាំង ២ បាន កើន ឡើង ក្នុង កម្រិត មធ្យម ប៉ុណ្ណោះ ។ យោង តាម ទិន្នន័យ របស់ រដ្ឋាភិបាល ចំណូល ទំនិញ រុស្ស៊ី – អ៊ីរ៉ង់ បាន កើន ឡើង ២០ ភាគ រយ ក្នុង ឆ្នាំ ២០២២ ។
កិច្ច ព្រម ព្រៀង ក្នុង តំបន់ ជាមួយ អ៊ីរ៉ង់ នឹង ជំនួស និង ពង្រីក កិច្ច ព្រម ព្រៀង បណ្តោះ អាសន្ន ដែល ផ្តល់ នូវ ការ កាត់ បន្ថយ ពន្ធ គយ រួច ហើយ លើ ប្រភេទ ទំនិញ រាប់ រយ ប្រភេទ ។
នៅ ក្នុង ខែ វិច្ឆិកា ឆ្នាំ ២០២២ រុស្ស៊ី បាន ចាប់ ផ្តើម ធ្វើ ពាណិជ្ជកម្ម ផលិត ផល ប្រេង ជាមួយ អ៊ីរ៉ង់ ហើយ នៅ ក្នុង ខែ មីនា ទីក្រុង តេអេរ៉ង់ បាន និយាយ ថា ខ្លួន ពឹង ផ្អែក លើ « បរិមាណ ដ៏ ធំ » នៃ ពាណិជ្ជកម្ម ប្រេង និង ឧស្ម័ន ជាមួយ ទីក្រុង មូស្គូ ៕
ប្រែសម្រួល: ហួន ឌីណា

ads banner