អេឡុនម៉ាស៖ កម្មវិធីវីដេអូធ្វីតធ័រ សម្រាប់ទូរទស្សន៍ឆ្លាតវៃ នឹងមកដល់ឆាប់ៗនេះ
អាមេរិក៖ មហាសេដ្ឋីអាមេរិកលោក អេឡុន ម៉ាស(Elon Musk )ដែលជាម្ចាស់ បណ្តាញសង្គមធ្វីតធ័រ( Twitter )បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមិថុនា ថា កម្មវិធីវីដេអូ Twitter សម្រាប់ទូរទស្សន៍ឆ្លាតវៃ គឺស្ថិតនៅក្នុងផែនការរបស់ក្រុមហ៊ុនរបស់ លោក ដែល វាគឺការផ្លាស់ប្តូរ ស្របតាមផែនការថ្មីរបស់ក្រុមហ៊ុន ដោយងាកមកផ្តោតលើមាតិកាវីដេអូនៅ លើបណ្តាញសង្គម របស់ខ្លួន។
ជាការឆ្លើយតបទៅនឹងធ្វីតមួយ (Tweet) ដែលសំណូមពរដល់ Twitter ថា ត្រូវការកម្មវិធីមួយដែលមាន មា តិកាវីដេអូ ច្រើន លោក Musk បានឆ្លើយតបថា «វានឹងមកដល់ឆាប់ៗនេះ» ។
នាយកប្រតិបត្តិថ្មី លោកស្រី Linda Yaccarino និង លោក Musk បានរៀបចំឱ្យមាននូវ បទបង្ហាញសម្រាប់ វិនិយោគិន កា លពី ថ្ងៃព្រហស្បតិ៍ ដោយបានដាក់ចេញនូវផែនថ្មី ជាការផ្តោតលើមាតិកាវីដេអូ។ ទាំងអ្នកបង្កើតមាតិកា និងដៃ គូពាណិជ្ចកម្ម នឹងទទួលបាននូវបទពិសោធន៍ពីក្រុមហ៊ុនបណ្តាញសង្គមមួយនេះ ដែលវាលើសពីការផ្សាយពាណិជ្ជកម្មតាមបែបឌីជីថលទៅទៀត។
ស្លាយមួយនៃបទបង្ហាញនោះ បាននិយាយថា ទម្រង់វីដេអូបញ្ឈរនឹងមានច្រើនជាង ១០ភាគរយ សម្រាប់អ្ន កប្រើប្រាស់ដែលចំណាយពេលវេលា លើបណ្តាញសង្គម Twitter។
អតីតពិធីករ Fox News លោក Tucker Carlson បានចាប់ផ្តើមកម្មវិធីថ្មីមួយ កាលពីដើមខែ នៅលើបណ្តាញ សង្គមមួយនេះដោយមានឈ្មោះថា «Tucker on Twitter» ។ ក្រុមហ៊ុន Twitter ប្រមើមើល ថាខ្លួនអា ចលក់ការផ្សាយពាណិជ្ជកម្ម និងការសហការឧបត្ថម្ភរួមនៅក្នុងវីដេអូរបស់ Carlson នោះ ហើយសម្រាប់ អ្ន កបង្កើតមាតិកា ផ្សេងទៀតក៏ដូចគ្នា។ នេះបើតាមប្រភពស្និទ្ធ ស្នាលថ្លែងប្រាប់សារព័ត៌មាន Reuters ។
គួរបញ្ជាក់ថា បន្ទាប់ពីលោក Elon Musk បានទិញ Twitter កាលពីខែតុលា ក្រុមហ៊ុន មួយនេះបានប្រ ឈ មមុខនឹងភាពចលាចលជាច្រើនខែ រួមទាំងការបញ្ឈប់ បុគ្គលិករាប់ ពាន់នាក់ និងរងការរិះគន់លើការគ្រប់គ្រ ងមាតិកា ជាដើម។
ក្រោយមក លោក Musk ជ្រើសរើសលោកស្រី Yaccarino ដែលជាប្រធានផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម នៅ ក្រុមហ៊ុន Comcast ដែលគ្រប់គ្រងដោយក្រុមហ៊ុនព័ត៌មាន និងកម្សាន្ត NBCUniversal មកធ្វើជានាយកប្រតិបត្តិក្រុមហ៊ុន Twitter ជំនួសខ្លួន៕
ប្រែសម្រួល:ស្រ៊ុន សិរីវឌ្ឍន: