កងកម្លាំងសឹករងកំពង់ធំត្រៀមខ្លួនជាស្រេចចូលរួមការពារសុវត្ថិភាពក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹក រងកំពង់ធំ រួមនឹងកងកម្លាំងទាំងអស់នៃបញ្ជាការដ្ឋាន បាន ត្រៀមខ្លួនរួច ជាស្រេចក្នុងចូលរួមក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាព ជូនគណបក្ស នយោបាយនានា និងប្រជាពលរដ្ឋក្នុងដំណើរការ បោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

ការអះអាងនេះធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីផ្សព្វ ផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងប្រចាំសប្តាហ៍ និងប្រគល់ ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងចំណុះទី បញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ។

ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងកោតសរសើរ និងអរគុណចំពោះកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ ដែលបានខិតខំបំពេញតួនាទីភារកិច្ចទទួលបានជោគជ័យ តាមផែនការដែលថ្នាក់លើបានប្រគល់ជូន ព្រមជាមួយនោះបាន ចូលរួមចំណែកយ៉ាងសកម្មក្នុងការទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបានជួយដោះស្រាយនូវរាល់ ការ លំបាកខ្វះខាតរបស់ប្រជាជននៅតាមមូលដ្ឋាននីមួយៗ ដែលខ្លួនទទួលខុសត្រូវក្នុងរយៈពេលកន្លងមកនេះ៕ ដោយ៖ ប៊ុន រដ្ឋា

ads banner