ឯកឧត្តម សៅ សារឿន ចូលរួមបើកស្លាកសញ្ញាគណបក្សខ្នាតធំពីរផ្ទាំង នៅភូមិទួលរមៀត ឃុំវ៉ារិន ដើម្បីផ្សព្វផ្សាយនូវសមិទ្ធផលជាប្រវត្តិសាស្ត្រធំៗជាច្រើន

សៀមរាប៖ ដើម្បីឈានឆ្ពោះទៅកាន់ការបោះឆ្នោតជើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ឱ្យសម្រេចបានជោគជ័យ កន្លងទៅថ្មីៗនេះ ឯកឧត្ដម សៅ សារឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយស្រុកវ៉ារិន ជាប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំវ៉ារិន ខេត្តសៀមរាប បានអញ្ជើញចូលរួមបើកស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជាខ្នាតធំពីរផ្ទាំងដើម្បីផ្សព្វផ្សាយនូវសមិទ្ធផលជាប្រវត្តិសាស្ត្រធំៗជាច្រើដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីបើកស្លាកសញ្ញាគណបក្សនេះ បានធ្វើឡើងនៅទីប្រជុំជន ភូមិទួលរមៀត ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ។

របាយការណ៍បង្ហាញថា ស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជាថ្មីខ្នាតធំចំនួន ២ផ្ទាំងនេះ ដោយផ្ទាំងនីមួយៗមានទំហំ 3,38 ម៉ែត្រ គុណ 5,55 ម៉ែត្រ កំពស់ពីជើងក្រោមឡើង 5,68 ម៉ែត្រ ព្រមទាំងចាក់ថ្មជើងសរសគ្លឹះការពារខ្យល់យ៉ាងរឹងមាំ និងតភ្ជាប់ភ្លើងហ្វាបំភ្លឺប្រកបដោយភាពទាក់ទាញ ទាំងពេលថ្ងៃនិងពេលរាត្រី ដែលត្រូវចំណាយអស់ថវិកាកសាង និងចំណាយក្នុងកម្មវិធីចំនួនជាង ១០លាន២សែនរៀល ។

ឯកឧត្តម សៅ សារឿន បានថ្លែងអំណរគុណ ចំពោះគ្រប់សកម្មភាពរបស់ក្រុមការងារថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន ដែលបានសហការនិងសាមគ្គីឯកភាពគ្នាបានល្អ កក្តាទាំងនេះបានបង្ហាញឲ្យប្រជាពលរដ្ឋមានភាពជឿជាក់មកលើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង បានជំរុញឱ្យក្រុមជំនាញលើកស្លាកសញ្ញាគណបក្សធ្វើយ៉ាងណាការពារថែរក្សានិងចាក់គ្រឹះជើងទម្ររឱ្យបានរឹងមាំ ៕ ប្រភព ៖ ក្រុមការងារគណបក្សប្រជាជន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner