លោក Modi ប្រាប់សភាអាមេរិកថា ភាពជាដៃគូរបស់យើងកាន់តែល្អសម្រាប់អនាគតនៃលទ្ធិប្រជាធិបតេយ្យ

វ៉ាស៊ីងតោន ឌីស៊ី៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ប្រាប់សភាអាមេរិកថា “ភាពជាដៃគូរបស់យើងកាន់តែល្អសម្រាប់អនាគតនៃលទ្ធិប្រជាធិបតេយ្យ”។

ថ្លែងទៅកាន់សភាទាំងពីររបស់សហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានលើកឡើងយ៉ាងច្បាស់អំពីការគាំទ្រដល់ “ឥណ្ឌូប៉ាស៊ីហ្វិកសេរី បើកចំហ និងរួមបញ្ចូល”។

ក្នុងអំឡុងពេលសុន្ទរកថារបស់លោក លោក Modi ក៏បានការពារលទ្ធិប្រជាធិបតេយ្យផងដែរថា៖ “សហរដ្ឋអាមេរិកគឺជាប្រទេសចំណាស់ជាងគេ ហើយឥណ្ឌាគឺជាលទ្ធិប្រជាធិបតេយ្យធំបំផុត។ ភាពជាដៃគូរបស់យើងកាន់តែមានភាពល្អប្រសើរ សម្រាប់អនាគតនៃលទ្ធិប្រជាធិបតេយ្យ” ។

លោក Modi ដែលជានាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលបំផុតរបស់ឥណ្ឌា ក្នុងប៉ុន្មានទសវត្សរ៍នេះ បាននិយាយថា ដំណើរទស្សនកិច្ចនេះបាននាំមកនូវ “ទិសដៅថ្មី និងថាមពលថ្មី” ដល់ភាពជាដៃគូជាមួយសហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិក Joe Biden និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា ភាពជាដៃគូរបស់លទ្ធិប្រជាធិបតេយ្យទាំងពីរនឹងកំណត់សតវត្សបន្ទាប់។ លោកបន្តថា ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងធំៗ លើយន្តហោះចម្បាំង ការវិនិយោគ និងកិច្ចសហប្រតិបត្តិការអវកាស៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner