បង្ហាញ Boeing 737-10 MAX ក្នុងពិព័រណ៍យន្តហោះប៉ារីស ឆ្នាំ២០២៣

ប៉ារីស៖ យន្តហោះ Boeing 737-10 MAX ហោះហើរ ក្នុងពិព័រណ៍យន្តហោះប៉ារីស ឆ្នាំ២០២៣ រយៈពេល១សប្តាហ៍។ អ្នកចូលរួមក្នុងកម្មវិធី Paris Air Show ឆ្នាំ 2023 ឬ ពិព័រណ៍យន្តហោះប៉ារីស ឆ្នាំ២០២៣បានទស្សនាយន្តហោះ Boeing 737-10 Max ថ្មី ជាការបង្ហាញលើកដំបូង បន្ទាប់ពីការផ្អាកដោយសារបញ្ហាជំងឺកូវីដ១៩ រយៈពេល៤ឆ្នាំ។

លោក Justin Carlson ប្រធានអ្នកបើកយន្តហោះនៃកម្មវិធី Boeing 737 មានប្រសាសន៍ថា ““យើងអាចហោះហើរយន្តហោះ តាមរបៀបមិនធម្មតា… យើងអាចបង្ហាញពីយន្តហោះទាំងនេះថាតើមានសមត្ថភាពប៉ុនណា សម្រាប់តម្រូវការខ្លាំង»។

ជាមួយនឹងទំហំ ១២៥០០០ ម៉ែត្រការ៉េ នៃកន្លែងតាំងពិពណ៌ ឬ ស្មើនឹងជិត ១៨ ទីលានបាល់ទាត់នោះ មនុស្សរាប់សិបម៉ឺននាក់ត្រូវបានរំពឹងទុកថា ចូលរួមទស្សនា ក្នុងអំឡុងពេលព្រឹត្តិការណ៍រយៈពេលមួយសប្តាហ៍នេះ។

គួរបញ្ជាក់ដែរថា ការបញ្ជាទិញយន្តហោះដ៏ធំបំផុតមិនធ្លាប់មានបានកើតមានឡើង ក្នុងពេលប្រារព្ធថ្ងៃដំបូង នៃកម្មវិធី Paris Air Show ដោយកម្មវិធីនេះបាននិងកំពុងរៀបចំឡើង តាំងពីថ្ងៃចន្ទ ដើមសប្តាហ៍នេះមក៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner