វៀតណាមស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង

ហាណូយ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ត្រូវបានទទួលស្វាគមន៍ ដោយប្រធានាធិបតី Vo Van Thuong នៅទីក្រុងហាណូយ កាលពីព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា។

ប្រធានាធិបតីប្រទេសទាំងពីរបានពិនិត្យមើលឆ្មាំកិត្តិយស មុននឹងចូលទៅក្នុងវិមានប្រធានាធិបតី ដើម្បីជួបពិភាក្សានិងថ្លែងទៅកាន់អ្នកសារព័ត៌មាន។ លោក Yoon បានអញ្ជើញទៅដល់ទីក្រុងហាណូយ កាលពីថ្ងៃព្រហស្បតិ៍ ជាមួយភរិយា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ តាមការអញ្ជើញរបស់សមភាគីវៀតណាម។

វាគឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសវៀតណាម សម្រាប់លោក Yoon ដែលបានចូលកាន់តំណែង កាលពីខែឧសភា និងជាលើកដំបូងរបស់លោក ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ ។

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយសហគមន៍កូរ៉េខាងត្បូងដែលរស់នៅក្នុងប្រទេសវៀតណាម កាលពីរសៀលថ្ងៃព្រហស្បតិ៍ លោកបានពណ៌នាថា វៀតណាមជាដៃគូសំខាន់របស់កូរ៉េខាងត្បូង ក្នុងការកសាងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី សន្តិភាព និងវិបុលភាព ហើយដំណើរទស្សនកិច្ចរបស់លោកនឹងក្លាយជាចំណុចចាប់ផ្តើម សម្រាប់៣០ ឆ្នាំខាងមុខ នៃទំនាក់ទំនងទ្វេភាគី៕ ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner