កប៉ាល់នេសាទអេក្វាឌ័រ សង្គ្រោះជនជាតិដាណឺម៉ាក ៨នាក់ ដែលជួបហេតុការណ៍លិចកាណូត

កូប៉ិនហាក៖ កប៉ាល់នេសាទត្រីធូណា នៅប្រទេសអេក្វាឌ័រ បានជួយសង្គ្រោះជនជាតិដាណឺម៉ាក ចំនួន៨នាក់ ដែលកាណូតកប៉ាល់។

កប៉ាល់នេសាទ នៅប្រទេសអេក្វាឌ័រ នាព្រឹកថ្ងៃទី២៣ ខែមិថុនាបានជួយសង្គ្រោះជនជាតិ ដាណឺម៉ាក ចំនួនប្រាំបីនាក់ ដែលកាណូតរបស់ពួកគេបានលិច នៅសមុទ្រប៉ាស៊ីហ្វិក ខណៈពេលដែលពួកគេកំពុងធ្វើដំណើរទៅកាន់ប្រជុំកោះ ប៉ូលីណេស៊ី (Polynesia) នៅប្រទេសបារាំង នេះបើតាមសមាគមត្រីធូណារបស់ប្រទេសអេក្វាឌ័រ Atunec បានប្រាប់អ្នកសារព័ត៌មាន។

សមាគម Atunec បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីទទួលបានការជូនដំណឹងអំពីការលិចកាណូត ក្រុមការងារបានចេញប្រតិបត្តិការ ជួយសង្គ្រោះនាវិកជនជាតិដាណឺម៉ាកទាំងប្រាំបីនាក់ ដែលបានរកឃើញថា ពួកគេស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។

ប្រតិបត្តិការសង្គ្រោះជនជាតិដាណឺម៉ាកដែលមិនត្រូវបានគេលម្អិតអត្តសញ្ញាណទាំងនេះ ត្រូវបានសម្របសម្រួលដោយឧទ្ធម្ភាគចក្រ ដែលអមដំណើរ និងបានហោះលើមហាសមុទ្រ រហូតដល់ពួកគេបានរកឃើញកប៉ាល់ដែលលិច។

លោក Benincasa នាយកប្រតិបត្តិនៃសមាគម Atunec បានប្រាប់ AFP ថា “ពួកគេនៅលើក្បូនជីវិត ជិតពីរថ្ងៃ មុនពេលក្រុមការងារបានរកឃើញពួកគេ” ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner