ឯកឧត្តមបណ្ឌិត ហង្ស សាមឿន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចុះឈ្មោះបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី ១៨
ឯកឧត្តមបណ្ឌិត ហង្ស សាមឿន ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកកណ្តាលស្ទឹង តំណាង ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដីនិងលោកគ្រូអ្នកគ្រូពេទ្យទូទាំងស្រុកកណ្តាលស្ទឹងខេត្តកណ្តាលនៅថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០២៣ នេះនៅទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជា។
ឯកឧត្តមបណ្ឌិត ហង្ស សាមឿន បានលើកឡើងថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងប្រជាជន និងជាស្នូល នៃគណបក្សប្រជា ជនកម្ពុជាជាមគ្គុទេសដ៏ឆ្នើមនៃប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសឆ្លងកាត់ដំណាក់កាលដ៏សែនលំបាកនានា ប្រកបដោយគតិបណ្ឌិត ភាពឈ្លាស ភាពអង់អាច សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិនិង សូមថ្លែងអំណរគុណ និងសម្តែងនូវកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន។
ឯកឧត្តមហង្ស សាមឿនបានលើកឡើងបន្តថា ធ្វើជាមន្ត្រីមិនថាជាមន្ត្រីរដ្ឋឬមន្ត្រីបក្សនោះទេ ការងារសំខាន់គឺបម្រើប្រជាពលរដ្ឋ។ក្រុមការងាររីករាយស្វាគមន៍អ្នកដែលមានបំណងចូលរួមជីវភាពការងារជាមួយក្រុមការងារ គឺរីករាយស្វាគមន៍ទទួលយកទាំងអស់ ឲ្យតែឆន្ទៈរួមដើម្បីប្រយោជន៍ប្រជាជននៅមូលដ្ឋាន។
ឯកឧត្តមបន្ថែមទៀតថា កត្តារួមសាមគ្គីភាព ការធ្វើអំពីល្អចំពោះប្រជាជនពលរដ្ឋ ជាកត្តាសំខាន់ ដើម្បីជាក្តីសង្ឃឹមចំពោះប្រជាពលរដ្ឋ។ជាមួយគ្នានេះដែរ ឯកឧត្តម បានជម្រុញអាជ្ញាធរមូលដ្ឋានបន្តពង្រឹងបម្រើសេវាសាធារណៈឲ្យកាន់ប្រសិទ្ធភាពថែមទៀត និងលឿនរហ័ស។
ឯកឧត្តមអនុប្រធានបានថ្លែងអំណរគុណដល់ក្រុមការងារមូលដ្ឋានថ្នាក់ស្រុកឃុំនិងក្រុមការងារថ្នាក់កណ្ដាល បានខិតខំប្រឹងប្រែងបំពេញបានល្អប្រសើរ មិនត្រឹមតែប៉ុណ្ណោះ បានចំណាយទាំងកម្លាំងកាយចិត្ត ពេលវេលា ជាពិសេសមធ្យោបាយធនធានផ្ទាល់ខ្លួន ហើយសង្ឃឹមថា នៅឆ្នាំ២០២៣ នេះ ក្រុមការងារត្រូវដណ្តើមជោគជ័យក្នុងការ បោះ ឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាឲ្យបានត្រចៈត្រចង់លើសពីឆ្នាំ២០២២ទៀត។
ឯកបានជូនអំណោយនូវថវិការដល់បងប្អូនប្រជាពលរដ្ឋនិងលោកគ្រូអ្នកគ្រូពេទ្យនិងអាជ្ញាធរដែនដីនូវថវិការសរុបចំនួន១០លានរៀលនិងភួយចំនួន ២០០ផងដែរ ៕ ដោយ-រ៉ាវុធ





