សម្ដេចតេជោ ហ៊ុន សែន រំលឹកឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺអេដស៍ ខណៈជម្ងឺនេះហាក់ដូចជាមានការកើនឡើង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសក្រើនរំលឹកឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺអេដស៍ ខណៈដែលនិន្នាការនៃជម្ងឺនេះហាក់ដូចជាមានការកើនឡើង។សម្ដេចតេជោ ក៏បានលើកឡើងអំពីក្ដីបារម្ភ ចំពោះអ្នកដែលស្រលាញ់ភេទដូចគ្នា ជាពិសេសបុរសស្រលាញ់បុរស។

សម្ដេច បានលើកឡើងថា ក្នុងឆ្នាំ២០២២ កន្លងទៅ មាននិន្នាការកើនឡើង នៃអ្នកផ្ទុកមេរោគអេដស៍ឡើងវិញ ដល់ជាង ៣០០ករណី ។ សម្ដេចថា៖ អេដស៍សម្លាប់មនុស្ស វា (អេដស៍) អត់ជាទេ! មិនទាន់មានប្រទេសណាមួយអាចរកឃើញការព្យាបាលជំងឺអេដស៍ ។ គេអាចរកថ្នាំព្យាបាល និងវ៉ាក់សាំងការពារកូវីដបាន តែអេដស៍នេះអត់មានវ៉ាក់សាំងនិងថ្នាំព្យាបាលឲ្យជាទេ។

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យពលរដ្ឋរកវិធីការពារ និងប្រសិនជាសង្ស័យឆ្លងជំងឺអេដស៍ ត្រូវធ្វើការស្វែងរកមេរោគអេដស៍ភ្លាមៗ ជាពិសេសមិនត្រូវចម្លងមេរោគនេះបន្តទៅអ្នកដទៃនោះទេ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះសំណាលនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែមិថុនា ឆ្នាំ២០២៣ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner