កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងជំងឺកូវីដ ១៩ បានឈានដល់ជុំទី១៣ លើកទី៣

អត្ថបទដោយ៖
CPA

ភ្នំពេញ៖
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសឱ្យប្រជាពលរដ្ឋប្រមាណជាង ៧០ម៉ឺនគ្រួ សារ បន្តបើកប្រាក់ឧបត្ថម្ភពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ១៩ ខណៈដែលកម្មវិធីនេះអនុវត្តឈានដល់ជុំទី១៣ លើកទី៣។
តាមរយៈ សេចក្ដីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្ដីពីលទ្ធផលនៃកា រអ នុវត្តកម្មវិធីឧបត្ថម្តសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ ១៩ កាលពី ថ្ងៃទី២៤ ខែមិថុនា បានឲ្យដឹងថា តាំងពីចាប់ផ្តើមអនុវត្តកម្មវិធីនេះ ទាំង៣៦លើក ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋបានចំណាយថវិកាជាង ៤ ៣៥២ ប៊ីលាន រៀលគត់ ឬ ស្មើនឹង១ ០៨៨, ១៨ លានដុល្លារអាមេរិក។
ក្រសួងបានបន្តថា ជាមួយគ្នានេះដែរ ចំពោះការបើកផ្តល់ប្រាក់ឧបត្ថម្ភជុំទី១៣ លើកទី៣ នឹងត្រូវចាប់ផ្តើមពី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដែលមានរយៈពេល ៣០ ថ្ងៃ ។
ក្រសួងសង្គមកិច្ច ក៏ បានបញ្ជាក់ដែរ ថា ៖ «ចំពោះបណ្ណសមធម៌ដែលអស់សុពលភាពចំនួន ៩ រាជធានី-ខេត្ត គឺរាជធានីភ្នំពេញ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ ស្ទឹងត្រែង សៀមរាប បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ក្រសួងផែនការបានសម្រេចបន្តសុពលភាពបណ្ណសមធម៌រហូតដល់ពេលក្រសួងផែន កា រ រៀបចំធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រឡើងវិញ»៕

សូមបញ្ជាក់ថា កម្មវិធីឧបត្ថម្តសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩នេះ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដើម្បីផ្តល់ការអន្តរាគមន៍ជំនួយសង្គមដល់ប្រជាជន ពិសេសគ្រួសារក្រីក្រ និងងាយរង គ្រោះ៕​ ដោយ៖ ជា សុខនី

ads banner