យោធាជប៉ុនពិចារណាទទួលយកសេវាផ្កាយរណប Starlink របស់ Elon Musk

តូក្យូ៖
នាថ្ងៃអាទិត្យទី ២៥ ខែមិថុនា ឆ្នាំ២០២៣ កាសែត Yomiuri របស់ជប៉ុនបានរាយការណ៍ ដោយដកស្រង់ប្រភពពីមន្ត្រី រដ្ឋាភិបាលមិនបញ្ចេញមួយឈ្មោះថា យោធាជប៉ុនកំពុង សាកល្បងសេវាអ៊ីន ធឺណេត ផ្កាយរណប Starlink របស់ E lon Musk និង កំពុងពិចារណាដើម្បី ទទួលយក សេវាកម្មនេះជា ផ្លូវការចាប់ពីខែមេសា ឆ្នាំ២០២៤។
កាសែត Yomiuri បាននិយាយថា ក្រសួងការពារជាតិ មានសិទ្ធិ ចូលប្រើប្រាស់ផ្កាយរណបទំនាក់ ទំនងនេះរួចហើយ នៅ ក្នុងគន្លងភូមិសាស្ត្ររបស់ខ្លួន ក៏ប៉ុន្តែ ការប្រើប្រាស់ បច្ចេកវិទ្យា Starlink ដែលដំណើរការ ដោយក្រុមហ៊ុន SpaceX របស់ Musk ប្រៀបដូចជាការបន្ថែមផ្កាយ រណបនៅ ក្នុងគន្លងផែនដី ទាប កាន់ តែច្រើនឡើង។
ទោះយ៉ាងណាប្រទេសនានា ជុំវិញពិភពលោកក៏កំពុងស្វះស្វែង រកមធ្យោបាយដូចៗគ្នា ដើម្បីបញ្ចៀសហានិភ័យនៃកា ររាំងស្ទះការទំនាក់ទំនង ឬការវាយប្រហារលើផ្កាយរណបក្នុងករណីមានជម្លោះ។
កាសែតដដែលនេះបាននិយាយថា កងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុនបានធ្វើតេស្ត Starlink សម្រាប់កងក ម្លាំងជើងគោក កងកម្លាំងជើងទឹក និងកងកម្លាំងដែនអាកាសរបស់ខ្លួន ចាប់តាំង ពីខែមីនា មកម្ល៉េះ ដោយការ ដាក់ព ង្រាយប្រព័ន្ធនេះទៅលើទីតាំងចំនួន១០ រួមទាំងមានការហ្វឹកហាត់ផងដែរ។
យ៉ាងណាមកទល់ពេលនេះគេ មិនទាន់អាចសុំ ការ អត្ថាធិប្បាយ ជុំវិញ របាយការណ៍នេះបានឡើយពីអ្នក នាំ ពាក្យ ក្រ សួង ការពារ ជាតិ ដោយសារជាពេលវេលាក្រៅ ម៉ោង ធ្វើ ការ។
កាសែត Yomiuri បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្នកងកម្លាំងស្វ័យការពារជប៉ុនកំពុងប្រើប្រាស់ផ្កាយរណប X-band របស់ជប៉ុនផ្ទាល់ចំនួនពីរ។
គួរជម្រាបថា បច្ចប្បន្ននេះបច្ចេកវិទ្យា Starlink កំពុងត្រូវបានដាក់ពង្រាយសម្រាប់ ប្រទេសអ៊ុយក្រែននៅលើសមរភូមិផងដែរ ខណៈរុស្ស៊ីកំពុងព្យាយាមរារាំងកុំឱ្យបច្ចេកវិទ្យានេះ មាននៅក្នុងតំបន់របស់ខ្លួន៕
ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ

ads banner