នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ធ្វើដំណើរដល់វៀតណាម ក្រោយក្រុងហាណូយមានភាពតានតឹងជាមួយចិន
ហាណូយ៖ ទីភ្នាក់ងារ សារព័ត៌មាន AFP បាន រាយការណ៍ ថា នាវា ផ្ទុក យន្តហោះ ចម្បាំង អាមេរិក មួយគ្រឿង បាន ធ្វើ ដំ ណើរ ទៅ ដល់ ទីក្រុង ដាណាង ភាគ កណ្តាល នៃ ប្រទេស វៀតណាម នៅ ថ្ងៃ អាទិត្យ ទី ២៥ ខែ មិថុនា ប៉ុន្មាន សប្តាហ៍ បន្ទាប់ ពី ទីក្រុង ហាណូយ បាន តវ៉ា ប្រឆាំង នឹង នាវា និង ទូក របស់ ចិន ចំពោះ ប្រតិបត្តិការ ក្នុង ដែន ទឹក របស់ ខ្លួន ។
ដំណើរការ ចុះ ចត នៅ កំពង់ផែ ក្រុង ដាណាង នៃ នាវា ផ្ទុក យន្តហោះ ចម្បាំង USS Ronald Reagan នា ពេល នេះ ធ្វើ ឡើង ខណៈ សហរដ្ឋ អាមេរិក និង វៀតណាម ប្រារព្ធ ខួប លើក ទី ១០ នៃ « ភាព ជា ដៃគូ គ្រប់ ជ្រុង ជ្រោ យ » ដោយ ប្រទេស ទាំងពីរបាន ចែក រំលែក ទំនាក់ ទំនង ពាណិជ្ជកម្ម កាន់ តែ ជិត ស្និទ្ធ ក៏ ដូច ជា ការ ព្រួយ បារម្ភ អំពីការ រីក សាយភាព អំណាច របស់ ចិន នៅ ក្នុង តំបន់ ។
គេ មើល ឃើញ ថា ទំនាក់ ទំនង រវាង ចិន និង វៀតណាម មាន ភាព តានតឹង ក្នុងមួយ រយៈ ពេល ចុង ក្រោយ នេះ ។ នាវាដែល បម្រើ ឱ្យ ការ ស្ទង់ មតិ កប៉ាល់ ឆ្មាំ ឆ្នេរ សមុទ្រ និង ទូក នេសាទ ជា ច្រើន របស់ ចិន បាន ដំណើរ ការ ជា ច្រើន សប្តាហ៍ នៅ ក្នុង តំបន់ សេដ្ឋកិច្ច ផ្តាច់ មុខ របស់ វៀតណាម នៅ សមុទ្រ ចិន ខាង ត្បូង ដែល ធ្វើ ឱ្យ មាន ការ ទាម ទារ ពី ក្រសួង ការបរទេស វៀតណាម ឱ្យ ចិន ដក យាន លើ ទឹក ទាំង អស់ នេះ ចេញ ដោយ នៅ ទី បំផុត ចិន ក៏ ដក ទូក ទាំង នោះ ចេញ វិញ នា ដើម ខែ មិថុនា ។
បេក្ខជន បណ្ឌិត ផ្នែក សន្តិសុខ ដែន សមុទ្រ នៅ សាកលវិទ្យាល័យ New South Wales Canberra លោក Nguyen The Phuong បាន ថ្លែង ប្រាប់ AFP ថា៖ « ដំណើរ ទស្សនកិច្ច [របស់ នាវា ផ្ទុក យន្តហោះ ចម្បាំង របស់ អាមេរិក ] ផ្តល់ សារ ថា វៀតណាម កំពុង បន្ត ធ្វើ ឱ្យ មាន តុល្យភាព ប្រឆាំង នឹង ប្រទេស ចិន ដោយ ការ កែ លម្អ ទំនាក់ ទំនង សន្តិសុខ របស់ ខ្លួន ជាមួយ សហរដ្ឋ អាមេរិក និង ជាមួយ មហា អំណាច ខាង ក្រៅ ផ្សេង ទៀត »។
គួរ រំឭក ថា កាល ពី ខែ មុខ នាវា កង ទ័ព ជើង ទឹក ឥណ្ឌា បាន ធ្វើ ដំណើរ ទៅ ដល់ ទីក្រុ ង ដាណាដ ដូច គ្នា ខណៈ កាល ពី ដើម សប្ដាហ៍ នេះ នាវា ចម្បាំង ដ៏ ធំបំផុត របស់ ប្រទេស ជប៉ុន បាន ធ្វើ ដំណើរ ទស្សន កិច្ច នៅកំពង់ផែ នៃ ទីក្រុង Cam Ranh ដែល ជា ទីក្រុង មួយ នៅ ឆ្នេរ សមុទ្រ ភាគ អាគ្នេយ៍ ។
អ្នក នាំ ពាក្យ ក្រសួង ការ បរទេ ស វៀតណាម លោក Pham Thu Hang បាន និយាយ កាល ពី ដើម សប្តាហ៍ នេះ ថា ការ ចុះ តាម កំពង់ ផែ វៀតណាម ដូច្នេះ គឺ ជា ការ ផ្លាស់ ប្តូរ មិត្តភាព ជា ធម្មតា សម្រាប់ « សន្តិភាព ស្ថិរភាព និង កិច្ច សហប្រតិបត្តិការ និង ការ អភិវឌ្ឍន៍ ក្នុង តំបន់ និង លើ ពិភព លោក» ។ លោក បន្ត ថា ទំនាក់ ទំនង ទ្វេភាគី ដ៏ រឹង មាំ រវាង សហរដ្ឋ អាមេរិក និង វៀតណាម គឺ ជា គន្លឹះ សម្រាប់ ទីក្រុង វ៉ាស៊ីនតោន ប្រសិន បើ ខ្លួន ចង់ រក្សា អំណាច លេច ធ្លោ នៅ ក្នុង តំបន់ ។
កាល ពី ខែ មេសា រដ្ឋ មន្ត្រី ការ បរទេស អាមេរិក លោក អ៊ែនថូនី ប្ល៊ីងកែន បាន ធ្វើ ដំណើរ ទស្សនកិច្ច នៅ ទីក្រុង ហាណូយ ហើយ បាន បញ្ជាក់ យ៉ាង ច្បាស់ ថា លោក ចង់ ធ្វើ ឱ្យ ប្រសើរ ឡើង នូវ ទំនាក់ ទំនង ការ ទូត រវាង ប្រទេស ទាំង ២ ៕
ប្រែសម្រួល:ហួន ឌីណា