នៅអាហ្វហ្គានីស្ថាន អាចរស់នៅដោយ «សុខស្រួល» និង « ប្រកបដោយវិបុលភាព»

កាប៊ុល៖ មេ ដឹក នាំ កំពូល នៃ ពួក តាលីបង់ បាន ចេញ សារ មួយ កាល ពី ថ្ងៃ អាទិត្យ ទី ២៥ ខែ មិថុនា ថា ដោយ អះ អាង ថា រដ្ឋាភិបាល តាលីបង់ បាន ចាត់ វិធានការ ចាំ បាច់ ដែលអាច ធ្វើ ឱ្យ ស្ត្រី នៅ អាហ្វហ្គានីស្ថាន រស់ នៅ ដោយ សុ ខ ស្រួល និង ប្រកប ដោយ វិបុលភាព ទោះ បី ជា មាន ការ រឹត ត្បឹតសិទ្ធិ ស្រ្តី យ៉ាង តឹង រឹង ក៏ ដោយ ។ នេះ បើ តាម កា រ រាយការណ៍ របស់ ទីភ្នាក់ងារ សារព័ត៌មាន AP។
សារ ថ្លែងការណ៍ របស់មេដឹក នាំ ជាន់ ខ្ពស់ តាលីបង់ លោក Hibatullah Akhundzada ត្រូវ បាន ចេញ ផ្សាយ ជា សាធារណៈ នៅ មុន ថ្ងៃ បុណ្យ Eid al-Adha ដែល នឹង ប្រារព្ធ ធ្វើ ឡើង នៅ ចុង សប្តាហ៍ នេះ នៅ ក្នុង ប្រទេស អាហ្វហ្គានីស្ថាន និង បណ្តា ប្រទេស កាន់ សាសនា អ៊ិស្លាម ផ្សេង ទៀត ។
លោក Akhundzada បាន និយាយ ថា នៅ ក្រោម ការ គ្រប់ គ្រង របស់ រដ្ឋ អ៊ិស្លាម វិធានការ ជាក់ ស្តែង ត្រូវ បាន ដាក់ ចេញ ដើម្បី ជួយ សង្រ្គោះ ស្ត្រី ពី ការ គៀប សង្កត់ បែប ប្រពៃណី ជា ច្រើន រួម ទាំង ការ រៀបការ ដោយ បង្ខំ ហើ យ សិទ្ធិ តាម ច្បាប់ សារីអះ របស់ ពួក គេ ក៏ ត្រូវ បាន ការពារ ។   លោក បន្ត ថា ៖ « វិធានការ ចាំ បាច់ ត្រូវ បាន ចាត់ ឡើង សម្រាប់ ភាព ប្រសើរ ឡើង នៃការ រស់ នៅ របស់ ស្ត្រី ដើម្បី ផ្តល់ ឱ្យ ពួក គេ នូវ ជីវិត ដ៏ សុខ ស្រួល និង ប្រកប ដោយ វិបុល ភាព យោង តាម ច្បាប់ សាសនា អ៊ិស្លាម សារីអះ »។  
យ៉ាង ណាមិញ ថ្មី ៗ នេះ លោក Akhundzada កាន់ តែ រឹត បន្តឹង ក្នុង ការ ដឹក នាំ គោល នយោបាយ ក្នុង ស្រុក ដោយ ហាម ឃាត់ ការ អប់រំ សម្រាប់ ក្មេង ស្រី បន្ទាប់ ពី ថ្នាក់ ទី ៦ឡើង និង រារាំង ស្ត្រី អាហ្វហ្គានីស្ថាន ពី កន្លែង សាធារណៈ និង ការងារ ជា ពិសេស ការងារ នៅ អង្គការ ក្រៅ រដ្ឋា ភិបាល រួម មាន ទាំង អង្គការ សហប្រជាជាតិ ។
លោក Akhundzada បាន និយាយ បន្ថែម ក្នុង សារ ថ្លែងការណ៍ របស់ លោក ទៀត ថា ៖ « ស្ថានភាព របស់ ស្ត្រី ជា មនុស្ស មាន សេរីភាព និង ថ្លៃថ្នូរ ត្រូវ បាន ស្ដារ ឡើង វិញ ហើយ ស្ថាប័ន ទាំង អស់ ត្រូវ មាន កាតព្វកិច្ច ជួយ ស្ត្រី ក្នុង ការ ធានា អាពាហ៍ពិពាហ៍ មរតក និង សិទ្ធិ ផ្សេង ៗ ទៀត » ។
គួរ គូស បញ្ជាក់ ថា ចាប់ តាំង ពី ឡើង កាន់ អំណាច នៅ អាហ្វហ្គានីស្ថាន ក្នុង ខែ សីហា ឆ្នាំ ២០២១ ក្រោយ កង ទ័ព បរទេស ដឹក នាំ ដោយ សហរដ្ឋ អាមេរិក ដក ចេញ ក្រុម តាលីបង់ បាន ដាក់ ចេញ វិធានការ ដ៏ តឹង រ៉ឹង ផ្សេង ៗ លើ ស្ដ្រី និង ក្មេង ស្រី ដោយ ហាម ឃាត់ ពួក គេ ពី កន្លែង សាធារណៈ ដូច ជា សួន ច្បារ និង កន្លែង ហាត់ ប្រាណ ខណៈ បង្ក្រាប សេរីភាព សារព័ត៌មាន ។ វិធានការ នេះ បាន បង្ក ឱ្យ មាន ការ ថ្កោល ទោស ពី សហគមន៍ អន្តរជាតិ យ៉ាង ខ្លាំង ក្លា បង្កើនភាព ឯកោ របស់ ប្រទេស ខណៈ សេដ្ឋកិច្ច របស់ អាហ្វហ្គានីស្ថាន បាន ដួល រលំ ហើយ វិបត្តិ មនុស្ស ធម៌ កាន់ តែ អាក្រក់ ទៅ ៗ ។
ទោះ បីជា យ៉ាង នេះ ក៏ ដោយ លោក Akhundzada បាន រំឭក ឡើង វិញ នូវ ការ អំពាវ នាវ របស់ លោក ឱ្យ ប្រទេស ផ្សេង ទៀត បញ្ឈប់ ការ ជ្រៀត ជ្រែក ក្នុង កិច្ចការ ផ្ទៃ ក្នុង របស់ អាហ្វហ្គានីស្ថាន ។ លោក បាន និយាយ ថា រដ្ឋាភិបាល តាលីបង់ ចង់ បាន ទំនាក់ ទំនង នយោបាយ និង សេដ្ឋកិច្ច ល្អ ជាមួយ ពិភព លោក ជា ពិសេស ជាមួយ បណ្ដា ប្រទេស អ៊ិស្លាម ៕
ប្រែសម្រួល:ហួន ឌីណា

ads banner