លោក Trump នាំមុខក្នុងបក្ស លើការឈរឈ្មោះបោះឆ្នោត ឆ្នាំ២០២៤
វ៉ាស៊ីងតោន ឌីស៊ី៖ លោក Trump ការនាំមុខកាន់តែខ្លាំងលើបណ្តាបេក្ខភាពប្រធានាធិបតី សម្រាប់ការបោះឆ្នោត ឆ្នាំ២០២៤ បន្ទាប់ពីមានការចោទប្រកាន់នានា ទៅលើរូបលោក។
អតីតប្រធានាធិបតីអាមេរិករូបនេះបាននាំមុខគូប្រជែងមកពីគណបក្សសាធារណរដ្ឋបន្ថែមទៀត ចាប់តាំងពីត្រូវបានចោទប្រកាន់ ដោយក្រសួងយុត្តិធម៌។
ការស្ទង់មតិថ្មីមួយបានបង្ហាញថា ការនាំមុខរបស់លោក Donald Trump លើគូប្រជែងខាងគណបក្សសាធារណរដ្ឋផ្សេងៗទៀត សម្រាប់ការតែងតាំងជាបេក្ខភាពប្រធានាធិបតី ប្រកួតប្រជែងការបោះឆ្នោត ឆ្នាំ២០២៤ បានកើនឡើងជិតទ្វេដង ចាប់តាំងពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិកត្រូវបានចោទប្រកាន់ពីបទចោទប្រកាន់សហព័ន្ធ កាលពីដើមខែនេះ។
ការស្ទង់មតិរបស់ NBC News ដែលបានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២៥ ខែមិថុនា បង្ហាញថា លោក Trump គឺជាជម្រើសដំបូងសម្រាប់អ្នកបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋពោលគឺចំនួន ៥១% បើធៀបនឹង ២២% សម្រាប់អភិបាលរដ្ឋ Florida លោក Ron DeSantis និង ៧% សម្រាប់អតីតអនុប្រធានាធិបតី Mike Pence ។
អ្នកបោះឆ្នោតបានចាប់ផ្តើមការស្ទង់មតិចុងក្រោយបំផុត នៅថ្ងៃទី ១៦ ខែមិថុនា មួយសប្តាហ៍បន្ទាប់ពីអតីតប្រធានាធិបតីត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន៣៧ ដោយរដ្ឋអាជ្ញាពិសេសនៃក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DOJ) ជុំវិញការចោទប្រកាន់របស់លោក ក្នុងការចាត់ថ្នាក់មិនត្រឹមត្រូវនៃឯកសារសម្ងាត់។
លោក Trump បានព្យាយាមបង្វែរករណីនេះទៅជាផលប្រយោជន៍នយោបាយរបស់លោកដូចដែលលោកបានធ្វើកាលពីពេលរដ្ឋអាជ្ញាទីក្រុងញូវយ៉កបានចោទប្រកាន់លោក កាលពីខែមេសា ពីបទចោទប្រកាន់ថាបានក្លែងបន្លំកំណត់ត្រាអាជីវកម្ម។
លោក Trump បានប្រាប់អ្នកគាំទ្រ កាលពីថ្ងៃសៅរ៍ នៅឯសន្និសីទអ្នកបោះឆ្នោត នៅទីក្រុងវ៉ាស៊ីនតោនថា “រាល់ពេលដែលគណបក្សប្រជាធិបតេយ្យឆ្វេងនិយមជ្រុលនិយម ម៉ាក្សនិយម កុម្មុយនិស្ត និងពួកហ្វាស៊ីសបានចោទប្រកាន់ខ្ញុំ ខ្ញុំចាត់ទុកថាវាជាផ្លាកសញ្ញានៃភាពក្លាហានដ៏អស្ចារ្យ” ។ “ខ្ញុំកំពុងត្រូវបានចោទប្រកាន់សម្រាប់អ្នក ហើយខ្ញុំជឿថា ‘អ្នក’ គឺច្រើនជាង ២០០លាននាក់ដែលស្រឡាញ់ប្រទេសរបស់យើង” ៕ ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត