ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បុគ្គលិកស្ម័គ្រចិត្តក្រុមហ៊ុន សោម៉ា គ្រុប ចុះពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋឃុំស្អាងភ្នំ ដោយឥតគិតថ្លៃ
កណ្តាល ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បុគ្គលិកស្ម័គ្រចិត្តក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធរៀបចំកម្មវិធីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋឃុំស្អាងភ្នំ ស្រុស្អាង ខេត្តកណ្តាល បានចំនួន ៣១២នាក់ កុមារ ៥០នាក់ ដោយផ្ដោតលើការព្យាបាល ជំងឺទូទៅ ភ្នែក សុខភាពមាត់ធ្មេញលនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង ដោយមានការចូលរួមពីឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្អាងភ្នំ និងលោកជំទាវ ចម ក្រស្នា អគ្គនាយិកាក្រុមហ៊ុន សោម៉ា គ្រុប និងជាប្រធាន Soma Initiative ។

សូមបញ្ជាក់ថា ៖ កម្មវិធីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន សោម៉ា គ្រុប តារយៈគម្រោងកិច្ចការសង្គមដែលមានឈ្មោះថា Soma Initiative ដែលជាកម្មវិធីបង្កើត និងចែករំលែកគុណតម្លៃ (Creating Shared Value program) ដោយផ្ដោតលើកម្មវិធីចំនួន៣មាន ការអប់រំ សុខភាពអនាម័យ និងសកម្មភាពបរិស្ថាន ៕ ដោយ / គ្រី សម្បត្តិ

