ក្រិច៖ ក្រុមអភិរក្សនិយមឈ្នះការបោះឆ្នោត ប្តេជ្ញាកែទម្រង់បន្ត

អាថែន៖ គណបក្សខាងក្រុមអភិរក្សនិយមនៅប្រទេសក្រិកបានឈ្នះការបោះឆ្នោត ហើយសន្យាកែទម្រង់បន្ថែមទៀត។

អតីតនាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis បានសន្យាថា នឹងធ្វើកំណែទម្រង់បន្ថែមទៀតក្នុងល្បឿនកាន់តែលឿន បន្ទាប់ពីគណបក្សអភិរក្សរបស់លោកបានឈ្នះការបោះឆ្នោតសកលលើកទីពីរ ក្នុងរយៈពេលប្រាំសប្តាហ៍ គិតមកដល់ថ្ងៃអាទិត្យ និងទទួលបានសំឡេងភាគច្រើនទាំងស្រុងនៅក្នុងសភា។

ជាមួយនឹងការរាប់សន្លឹកឆ្នោត ៩៥ ភាគរយ បក្សលទ្ធិប្រជាធិបតេយ្យថ្មី (ND) របស់លោក Mitsotakis ទទួលបាន ៤០.៥៥ ភាគរយនៃសន្លឹកឆ្នោត ដោយទទួលបាន ១៥៨ អាសនៈនៅក្នុងសភាដែលមានសមាជិក ៣០០ បន្ទាប់ ដើម្បីបង្កើតរដ្ឋាភិបាលបក្សតែមួយ នេះបើយោងតាមលទ្ធផលផ្លូវការដែលចេញផ្សាយដោយក្រសួងមហាផ្ទៃ។

លោក Mitsotakis បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅទីស្នាក់ការកណ្តាលរបស់គណបក្សថា “យើងបានទទួលអាណត្តិដ៏រឹងមាំមួយ ដើម្បីដំណើរការកាន់តែលឿននៅលើផ្លូវនៃកំណែទម្រង់ដែលប្រទេសរបស់យើងត្រូវការ” ។

លោកបាននិយាយថា ក្នុងអំឡុងពេលអាណត្តិទីពីររបស់លោកនៅក្នុងតំណែងនេះ ប្រទេសក្រិកនឹងផ្លាស់ប្តូរបន្ថែមទៀត ដោយលោកបានសន្យាថានឹងមានការរីកចម្រើនបន្ថែមទៀតសម្រាប់ទាំងអស់គ្នា។

បក្សឆ្វេងនិយមទទួលបាន ជិត១៨ភាគរយ នៃសន្លឹកឆ្នោត ហើយអ្នកសង្គមនិយម ទទួលបាន ជិត១២ ភាគរយ។ គណបក្សសរុបចំនួនប្រាំបីត្រូវបានគេរំពឹងថា នឹងចូលសភាបន្ទាប់ ក្រោយពីឆ្លងកាត់កម្រិតបីភាគរយនៃសម្លេង ដែលត្រូវការនៅក្រោមច្បាប់បោះឆ្នោត។

តាមគម្រោង នៅថ្ងៃចន្ទនេះ ប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou នឹងផ្តល់អាណត្តិដល់ លោក Mitsotakis ដើម្បីបង្កើតរដ្ឋាភិបាលថ្មី៕ ប្រភពពី Xinhua ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner