ពិធីរំលឹកខួបលើកទី៧៣ នៃសង្គ្រាមកូរ៉េ
សេអូល៖ នៅរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង មានការរៀបចំពិធីរំលឹកខួប លើកទី៧៣ នៃសង្គ្រាមកូរ៉េ កាលពីថ្ងៃអាទិត្យ។
អតីតយុទ្ធជនដែលបានប្រយុទ្ធក្នុងសង្គ្រាមកូរ៉េ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីមួយដែលធ្វើឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដើម្បីប្រារព្ធខួបលើកទី៧៣ នៃការផ្ទុះឡើងនៃសង្គ្រាមកូរ៉េ។

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក ហាន់ ឌុក សូ (Han Duck-soo) បានផ្តល់ឯកសណ្ឋានដល់អតីតយុទ្ធជន និងបានប្រគល់រង្វាន់ដល់សមាជិកគ្រួសារអតីតយុទ្ធជនដែលបានទទួលមរណភាពផងដែរ។
ក្នុងពេលថ្លែងសុន្ទរកថា លោកបានសន្យាការពារប្រទេសកូរ៉េខាងត្បូង ដោយការការពារជាតិដែលពឹងលើខ្លួនឯង។

បើតាមទីភ្នាក់ងារសារព័ត៌មាន Yonhap បានឲ្យដឹងថា សង្គ្រាមកូរ៉េបានផ្ទុះឡើងនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៥០ នៅពេលដែលទាហានកូរ៉េខាងជើងដឹកនាំដោយរថក្រោះចូលឈ្លានពានកូរ៉េខាងត្បូង។ សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តចំនួន២០ទៀតបានប្រយុទ្ធនៅខាងកូរ៉េខាងត្បូង ក្រោមទង់របស់អង្គការសហប្រជាជាតិ។ ជម្លោះបានបញ្ចប់ ដោយសារតែបទឈប់បាញ់បីឆ្នាំ ក្រោយមក៕



ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត