ខ្យល់អាកាសដ៏អាក្រក់នៅកាណាដា ខណៈភ្លើងបន្តឆេះព្រៃ
អូតាវ៉ា៖ ទីក្រុង ម៉ុងរ៉េអាល់ (Montreal) ដែលជាក្រុងធំបំផុតរបស់ប្រទេសកាណាដា មានខ្យល់អាកាសដ៏អាក្រក់ ខណៈដែលភ្លើងឆេះព្រៃនៅតែកំពុងឆាបឆេះ។
ភ្លើងឆេះព្រៃនៅប្រទេសកាណាដា បានធ្វើឱ្យទីក្រុងម៉ុងរ៉េអាល់ (Montreal) គ្របដណ្ដប់ដោយផ្សែងអ័ព្ទ ដែលបណ្តាលឲ្យគុណភាពខ្យល់ស្ថិតក្នុងកម្រិតដ៏អាក្រក់បំផុតសម្រាប់ទីក្រុងធំបំផុត នៅក្នុងពិភពលោក។
ការណែនាំអំពីគុណភាពខ្យល់ចូលជាធរមាន ខណៈដែលភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះ ក្នុងខេត្តមួយចំនួន។ ការប្រឹក្សាអំពីគុណភាពខ្យល់មិនល្អបង្ហាញថា បានប៉ះពាល់ដល់ស្ទើរតែទាំងអស់នៃទីក្រុង Quebec និងផ្នែកខ្លះនៃរដ្ឋ Ontario និង Manitoba ខណៈដែលភ្លើងឆេះព្រៃបានបន្តឆាបឆេះទូទាំងប្រទេស កាលពីថ្ងៃអាទិត្យ ខណៈដែលមនុស្សរាប់ពាន់នាក់នៅតែជម្លៀសចេញពីសហគមន៍ភាគខាងជើងរបស់ Quebec ។
ស្ថាប័នបរិស្ថានកាណាដាបាននិយាយនៅក្នុងការព្រមានអំពីផ្សែងអ័ព្ទសម្រាប់តំបន់កោះ Montreal ថា “ផ្សែងភ្លើងឆេះព្រៃអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សគ្រប់រូប ទោះបីជាមានកំហាប់ទាបក៏ដោយ”។ ទីភ្នាក់ងារនេះបានព្រមានថា កំហាប់ខ្ពស់នៃភាគល្អិតល្អពីភ្លើងឆេះព្រៃនឹងបណ្តាលឱ្យមានគុណភាពខ្យល់មិនល្អរហូតដល់ព្រឹកថ្ងៃចន្ទ។ សេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះបានកើតឡើងសម្រាប់ខេត្តភាគច្រើន។
ទីភ្នាក់ងារក៏បានព្រមានពីគុណភាពខ្យល់មិនល្អ កាលពីថ្ងៃអាទិត្យ នៅទីក្រុង Winnipeg និងភាគច្រើននៃទីក្រុង Manitoba និងភាគពាយ័ព្យ Ontario រួមជាមួយនឹងទីក្រុង Ottawa និងផ្នែកផ្សេងទៀតនៃភាគខាងកើត Ontario ៕

ប្រភពពី The Global And Mail, ប្រែសម្រួល៖ សារ៉ាត