ឯកឧត្តម ជា វ៉ាន់ដេត៖ អ្នកបោះឆ្នោត គឺជាអ្នកចូលរួមចំណែកទៅដល់ការអភិវឌ្ឍប្រទេស
តាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើថា អ្នកបោះឆ្នោត គឺជាអ្នករួមចំណែក ដល់ការអភិវឌ្ឍប្រទេស មិនមែនទៅបោះឆ្នោតដើម្បីតែបោះឆ្នោតនោះទេ។ ឯកឧត្តម លើកឡើងបន្ថែមថា ការបោះឆ្នោតជ្រើសរើសមេដឹកនាំខុស ប្រទេស និងអាចលេចលង់ទៅបាត់ បោះឆ្នោតជ្រើសរើសមេដឹកនាំត្រឹមត្រូវគឺប្រទេស និងមានការអភិវឌ្ឍតទៅមុខទៀត ។ ជាមួយគ្នានេះដែរ ឯកឧត្តម បានអំពាវនាវដល់បងប្អូនលោកតាលោកយាយទាំងអស់បន្តចូលរួមអភិវឌ្ឍប្រទេសជាមួយនិងរាជរដ្ឋាភិបាល ដោយបន្តបោះឆ្នោតជូនរាជរដ្ឋាភិបាល ដែលមានសមាសភាពគ្រប់គ្រាន់នៅក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើង។

ការលើកឡើង របស់ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី ថ្លែងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីសម្ភោធសមិទ្ធផលនានានៅក្នុងភូមិត្បូងដំរី ឃុំក្រាំងធ្នង់ ស្រុកបាទី និងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចំនួន ៨០០នាក់ នាពេលនោះផងដែរ ។
ឯកឧត្តមលើកឡើងបន្តថា តាមរយៈការចូលរួមបោះឆ្នោតរបស់ប្រជាជន គឺជាការរួមចំណែកទៅដល់ការអភិវឌ្ឍន៍នោះ បើសិនជាគ្មានការបោះឆ្នោតគាំទ្រគណបក្សប្រជាជននោះទេ ផ្លូវជាតិ ផ្លូវបេតុងក៏មិនបានកើតមានឡើងនោះដែរ ។

ឯកឧត្តម ជា វ៉ាន់ដេត បានសង្កត់ធ្ងន់ថា តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ការបោះឆ្នោតគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្តេចបានគិតគូរនៅក្នុងការអភិវឌ្ឍន៍ ផ្លូវជាតិសំខាន់ៗ ដែលជាសរសៃឈាមនៅក្នុងការដឹកជញ្ជូន និងបង្កើនសេដ្ឋកិច្ចជាតិ ។ ការសម្រេចចិត្តដ៏ត្រឹមត្រូវ បានចូលរួមចំណែកបង្កលក្ខណៈងាយស្រួលក្នុងាករចូលរួមអភិវឌ្ឍនៅក្នុងមូលដ្ឋាន ពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មណ្ឌលសុខភាព សាលារៀន ។
ឯកឧត្តម ជា វ៉ាន់ដេត លើកឡើងបន្ថែម ការរៀបចំបោះឆ្នោតទៅបាន ហើយជ្រើសរើសមេដឹកនាំដែលបានធ្វើការអភិវដ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនទៅបាននោះ គឺដោយសារសន្តិភាព ។ ឯកឧត្តម បញ្ជាក់ថា ទៅទីណាកន្លែងក៏ដោយ គឺតែងតែឮពាក្យថា សន្តិភាព ហើយអ្នកដែលនាំមកនូវសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន ហើយសន្តិភាពនេះដែរ ក៏បាននាំមកនូវភាពថ្លៃថ្នូវដល់ប្រជាជនគ្របៗគ្នា។

ឯកឧត្តម ជា វ៉ាន់ដេត បញ្ជាក់ផងដែរថា តម្លៃនៃសន្តិភាព បានបង្ហាញនូវសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបានដូចជា៖ ការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ,ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មោទកភាពជាតិក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ផងដែរ។

ឯកឧត្តម ជា វ៉ាន់ដេត បានអំពាវនាវដល់បងប្អូនទាំងអស់ សូមអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ឱ្យទទួលបានជ័យជំនះ ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស ឱ្យកាន់តែរីកចម្រើន និងសុខសន្តិភាពបន្តទៀត ដែលមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត ៕





អត្ថបទ ង៉ាន់ ទិត្យ រូបភាប ងិន ឆាយហួត