រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបង្ហាញខ្លួនជាលើកដំបូង តាំងពីមានការប៉ុនប៉ងបះបោររបស់ទាហានស៊ីឈ្នួល

មូស្គូ៖ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសរុស្ស៊ីបានបង្ហាញខ្លួន ជាលើកដំបូង ចាប់តាំងពីមានការប៉ុនប៉ងបះបោររបស់ ក្រុមទាហានស៊ីឈ្នួល វ៉ាហ្គឺណឺ (Wagner)។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយ កាលពីថ្ងៃចន្ទ សប្តាហ៍នេះថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានទៅទស្សនាប៉ុស្តិ៍បញ្ជាមួយ នៅក្នុងតំបន់ប្រតិបត្តិការពិសេស ក្នុងទីក្រុង VLADIVOSTOK។

នេះគឺជាការបង្ហាញខ្លួនជាសាធារណៈ លើកដំបូងរបស់លោក ចាប់តាំងពីការបះបោរបរាជ័យ ដោយកងកម្លាំងទាហានស៊ីឈ្នួល វ៉ាហ្គឺណឺ (Wagner) ។

ក្រសួងបានចេញផ្សាយវីដេអូដែលបង្ហាញពីលោក Shoigu ជិះក្នុងយន្តហោះ ហើយបន្ទាប់មក ចូលរួមកិច្ចប្រជុំជាមួយមន្ត្រីយោធានៅទីបញ្ជាការយោធា ក្នុងតំបន់ប្រតិបត្តិការពិសេស។

រដ្ឋមន្រ្តីបានរាយការណ៍ថា បានស្តាប់របាយការណ៍ពីវរសេនីយ៍ឯក Yevgeny Nikiforov មេបញ្ជាការកងទ័ពអំពីស្ថានភាពបច្ចុប្បន្ននៅជួរមុខ។

វិមានក្រឹមឡាំងបានឈានដល់ការសម្របសម្រួលជាមួយលោក Yevgeny Prigozhin ប្រធានក្រុម ទាហានស៊ីឈ្នួល វ៉ាហ្គឺណឺ (Wagner) តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko កាលពីល្ងាចថ្ងៃសៅរ៍៕

ប្រភពពី Xinhua ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner