មីយ៉ាន់ម៉ាដុតបំផ្លាញគ្រឿងញៀន ទ្រង់ទ្រាយដ៏ធំ

យ៉ាំងហ្គោន ៖ មីយ៉ាន់ម៉ាដុតបំផ្លាញគ្រឿងញៀនខុសច្បាប់ក្នុងទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិ។

បាវ និងគំនរ ហេរ៉ូអ៊ីន កញ្ឆា មេតំហ្វេតាមីន និងអាភៀន ត្រូវបានដុតបំផ្លាញដោយអាជ្ញាធរយោធាមីយ៉ាន់ម៉ា នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុងយ៉ាំងហ្គោន នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីប្រារព្ធទិវាអន្តរជាតិប្រឆាំងការប្រើប្រាស់គ្រឿងញៀន និងការជួញដូរខុសច្បាប់។

អាជ្ញាធររបបយោធាមីយ៉ាន់ម៉ាបាននិយាយថា ពួកគេបានដុតបំផ្លាញគ្រឿងញៀនខុសច្បាប់ តម្លៃជិតកន្លះពាន់លានដុល្លារ កាលពីថ្ងៃចន្ទ ប៉ុន្តែបានព្រមានថា ពួកគេមិនបានបញ្ឈប់ការកើនឡើងនៃផលិតកម្ម និងការជួញដូរគ្រឿងញៀននោះទេ។

អ្នកយកព័ត៌មាន AFP បាននិយាយថា គំនរថ្នាំហេរ៉ូអ៊ីន កញ្ឆា មេតា និងអាភៀនត្រូវបានដុតបំផ្លាញ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងយ៉ាំងហ្គោន នៅក្នុងទស្សនីយភាពប្រចាំឆ្នាំ ដើម្បីប្រារព្ធទិវាអន្តរជាតិប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀន និងការជួញដូរខុសច្បាប់។

ការដុតបំផ្លាញគ្រឿងញៀនខុសច្បាប់បែបនេះ ក៏បានកើតឡើងនៅកន្លែងផ្សេងទៀត ក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ជាមួយនឹងថ្នាំញៀន ដែលគិតពីតម្លៃសរុបចំនួន ៤៤៦លានដុល្លារបានហក់ឡើងជាផ្សែង នេះបើយោងតាមមន្ត្រីរដ្ឋាភិបាល។

ប្រធានគណៈកម្មាធិការមជ្ឈិមសម្រាប់ការគ្រប់គ្រងគ្រឿងញៀនរបស់ប្រទេសមីយ៉ាន់ម៉ា បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការកំទេចគ្រឿងញៀនខុសច្បាប់ដែលមានតម្លៃរាប់ពាន់លានដុល្លារបែបនេះ គឺមិនមានផលប៉ះពាល់អ្វីនោះទេ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner