លោក Zelensky ទស្សនាតំបន់ជួរមុខ Donetsk របស់អ៊ុយក្រែន
គៀវ៖ លោក Zelensky ទស្សនាតំបន់ Donetsk ជួរមុខរបស់អ៊ុយក្រែន ប្រគល់រង្វាន់ដល់ទាហាន។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានធ្វើទស្សនកិច្ចនៅតំបន់ជួរមុខ Donetsk ភាគខាងកើតអ៊ុយក្រែន ដែលមួយផ្នែកត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ី។

រូបភាពបង្ហាញពីលោក Zelensky ទៅទស្សនកិច្ចនៅអង្គភាពយោធា ដែលពាក់ព័ន្ធនឹងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅជុំវិញទីក្រុង Bakhmut និងប្រគល់រង្វាន់ដល់ទាហាន។ លោក Zelensky ក៏ត្រូវបានគេឃើញជួបជាមួយទាហាននៅស្ថានីយ៍សេវាផ្លូវហាយវេផងដែរ។

«អ៊ុយក្រែនមានមោទនភាពចំពោះអ្នករាល់គ្នា។ អ្នកពិតជាត្រជាក់ និងរឹងមាំ។ អ៊ុយក្រែនពិតប្រាកដរបស់យើង” នេះជាអ្វីដែល លោក Zelensky បាននិយាយបន្ទាប់ពីការប្រគល់រង្វាន់ដល់ទាហាន។
យោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក Zelensky បានឲ្យដឹងថា លោក Zelensky បានជួបជាមួយទាហាន និងមន្ត្រីនៃ ក្រុមប្រតិបត្តិការ និងយុទ្ធសាស្ត្រ Khortytsia ដែលប្រតិបត្តិការ នៅលើរណសិរ្សភាគខាងកើតរបស់អ៊ុយក្រែន ដែលប្រឈមមុខនឹងកងទ័ពរុស្ស៊ីនៅក្នុងតំបន់ Donbas។

លោក Zelensky បានប្រគល់មេដាយដល់កងទ័ព ក្នុងអំឡុងពេលផ្នែកផ្លូវការនៃដំណើរទស្សនកិច្ចរបស់លោក ហើយត្រូវបានប្រាប់ដោយសង្ខេប ដោយមេបញ្ជាការកងកម្លាំងរួមក្នុងតំបន់របស់អ៊ុយក្រែន គឺវរសេនីយ៍ឯក Oleksandr Syrskyi ។
ប៉ុន្តែរូបថតដែលបានផ្សព្វផ្សាយនៅលើគេហទំព័រប្រធានាធិបតីក៏បានបង្ហាញឱ្យឃើញលោកសម្រាកហូបកាហ្វេ និងថតរូប Selfie ជាមួយកងទ័ព និងបុគ្គលិកនៅស្ថានីយ៍ប្រេងឥន្ធនៈ នៅតាមផ្លូវផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត