អឺរ៉ុបបង្កើនជំនួយយោធា ៣.៨ពាន់លានដុល្លារ ដល់អ៊ុយក្រែន

លុចសំបួ ៖ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបបានអនុម័តលើការបង្កើនជំនួយយោធា ចំនួន ៣.៥ ពាន់លានអឺរ៉ូ ឬជាង ៣.៨ពាន់លានដុល្លារអាមេរិក ដល់អ៊ុយក្រែន។

ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានបែងចែកប្រាក់ ៥០០លានអឺរ៉ូ ពីមូលនិធិ ជារៀងរាល់ពីរបីខែម្តង សម្រាប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន នេះបើតាមប្រធានផ្នែកការទូតសហភាពអឺរ៉ុប។

ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានឲ្យដឹង កាលពីថ្ងៃចន្ទថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧ បានអនុម័តការដំឡើងប្រាក់ចំនួន ៣.៥ ពាន់លានអឺរ៉ូ បែងចែកប្រាក់ សម្រាប់ការផ្គត់ផ្គង់អាវុធដល់ប្រទេសអ៊ុយក្រែន។

ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានប្រកាសដូច្នេះ កាលពីថ្ងៃចន្ទ សប្តាហ៍នេះ បន្ទាប់ពីកិច្ចប្រជុំនៅប្រទេសលុចសំបួ។

ប្រធានផ្នែកការទូតសហភាពអឺរ៉ុប លោក Josep Borrell បានលើកឡើងថា
«ក្រុមប្រឹក្សា ថ្ងៃនេះ បានអនុម័តសេចក្តីសម្រេចមួយក្នុងការបង្កើនពិដានហិរញ្ញវត្ថុរួមនៃ មូលនិធិសន្តិភាពអឺរ៉ុប (EPF) ចំនួន ៣.៥ ពាន់លានអឺរ៉ូ ដោយបានបង្កើតកិច្ចព្រមព្រៀង កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣។ ការសម្រេចចិត្តនេះមានគោលបំណងធានានិរន្តរភាពហិរញ្ញវត្ថុ EPF និងការទស្សន៍ទាយបាន ក្នុងរយៈពេលវែងជាងនេះ។

សេចក្តីថ្លែងការណ៍បាននិយាយថា ការសម្រេចនេះនឹងរក្សាវិសាលភាពភូមិសាស្ត្រសកលរបស់ខ្លួន និងសមត្ថភាពរបស់ EU ក្នុងការទប់ស្កាត់ និងឆ្លើយតបយ៉ាងឆាប់រហ័សចំពោះវិបត្តិ និងជម្លោះ”៕

ប្រភពពី Tass ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner