ប្រតិភូកាកបាទក្រហម ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូន ប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត សរុបចំនួន ១៥៦គ្រួសារក្នុងឃុំស្រែគរ១ និងស្រែគរ២ ស្រុកសេសាន

ខេត្តស្ទឹងត្រែង ៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានអនុញ្ញាតឲ្យ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ស្វាយ សំអៀង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ព្រមទាំងក្រុមប្រតិបត្តិសាខា-អនុសាខាស្រុកសេសាន បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូន ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត សរុបចំនួន ១៥៦គ្រួសារ ដែលរស់នៅក្នុងឃុំស្រែគរ១ និងស្រែគរ២ ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តមវេជ្ជ. បានមានប្រសាសន៍ថា “កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរ សុខទុក្ខ ប្រជារាស្ត្រនិងប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទដាច់ស្រយាល”។ ឯកឧត្តមវេជ្ជ. បានប្រសាសន៍ថា “រដូវវស្សាជិតចូលមកដល់ហើយ ដូច្នេះភ្លៀងកក់ខែជាពិសេសរន្ទះបាញ់កាចៗណាស់ សូមបងប្អូនទាំងអស់សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ នៅពេលមានភ្លៀងធ្លាក់ខ្យល់ខ្លាំង សូមកុំនៅទីវាល វាលស្រែ ឬនៅលើផ្ទៃទឹក ឬក្រោមដើមឈើ ព្រោះយើងអាចមានហានិភ័យខ្ពល់ដោយរន្ទះបាញ់បាន”។

ឯកឧត្តមវេជ្ជ. បានប្រសាសន៍បន្ថែមទៀតថា “សម្តេចតេជោ បានអញ្ជើញជួបជាមួយកម្មករនិងកម្មកានីរោចក្របានមានប្រសាសន៍ថា “ជំងឺអេដស៍និងជំងឺកូវីដ-១៩គឺមិនទាន់ទៅណាឆ្ងាយពីយើងនោះទេ សូមបងប្រុងប្រយ័ត្ន ត្រូវរក្សាអនាម័យ អនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ”។

គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រីឬទឹកស៊ីអ៊ីវ១យួរ និងឃីត១ឈុត (សារុង១ មុង១ ភួយ១ និងក្រមា១)៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner