អូស្រ្តាលី និងកោះសូឡូម៉ុង នឹងពិនិត្យឡើងវិញ លើកិច្ចព្រមព្រៀងសន្តិសុខជាមួយគ្នា

កង់បេរ៉ា៖ ប្រទេស អូស្ត្រាលី និង កោះ សូឡូម៉ុង នឹង ពិនិត្យ ឡើង វិញ នូវ កិច្ច ព្រម ព្រៀង សន្តិសុខ ទ្វេភាគី របស់ ខ្លួន ចំ ពេល មាន ការ ប្រកួត ប្រជែង ជា យុទ្ធ សាស្រ្ត កាន់ តែ ខ្លាំង ឡើង នៅ ក្នុង តំបន់ ប៉ាស៊ីហ្វិក រវាង ប្រទេស ចិន ទល់ នឹង សហរដ្ឋ អាមេរិក និង សម្ព័ន្ធ មិត្ត ។ នេះ បើ តាម ការ ចុះ ផ្សាយ របស់ កាសែត អូស្រ្តាលី Financial Review។
ការ សម្រេច ចិត្ត នេះ ធ្វើ ឡើង បន្ទាប់ ពី ជំនួប រវាង នាយករដ្ឋ មន្រ្តី កោះ សូឡូម៉ុង លោក Manasseh Sogavare និង រដ្ឋ មន្ត្រី ការពារ ជាតិ អូស្ត្រាលី លោក Richard Marles នៅ ទីក្រុង Honiara កាល ពី ថ្ងៃ ពុធ ។
លោក Marles បាន សរសេរ នៅ បណ្ដាញ សង្គម ធ្វីតធឺរ នៅ ថ្ងៃ ព្រហស្បតិ៍ នេះ ថា កិច្ច ព្រម ព្រៀង នឹង ត្រូវ ធ្វើ បច្ចុប្បន្ន ភាព ដើម្បី ឆ្លុះ បញ្ចាំង ពី បរិយាកាស សន្តិសុខ សម័យ បច្ចុប្បន្ន នៅ ប្រជុំ កោះ សូឡូម៉ុង រួម ទាំង វត្តមាន របស់ កង កម្លាំង រក្សា សន្តិភាព ពី បណ្ដា ប្រទេស ប៉ាស៊ីហ្វិក ដែល ដឹក នាំ ដោយ អូស្ត្រាលី ។
រដ្ឋ មន្ត្រី ការពារ ជាតិ អូស្ត្រាលី ក៏ បាន បញ្ជាក់ ផង ដែរ ថា កង កម្លាំង ជំនួយ អន្តរជាតិ សម្រាប់ កោះ សូឡូម៉ុង ដែល បង្កើត ឡើង ក្រោយ កុបកម្ម ប្រឆាំង រដ្ឋាភិបាល ក្នុង ខែ វិច្ឆិកា ឆ្នាំ ២០២១ អាច បន្ត នៅ ក្នុង ប្រទេស នេះទៀត ដោយ លើក ឡើង ពី តម្រូវការ សម្រួល សន្តិសុខ សម្រាប់ ការ បោះ ឆ្នោត បន្ទាប់ របស់ កោះនៅ ឆ្នាំ ក្រោយ។
គួរ គូស បញ្ជាក់ ថា កង កម្លាំង រក្សា សន្តិភាព ដែល រួម មាន ប៉ូលិស និង យោធា មក ពី ប្រទេស នូវែលហ្សេឡង់ ហ្វីជី និង ប៉ាពួញូហ្គីណេ ត្រូវ បាន ដាក់ ពង្រាយ បន្ទាប់ ពី លោក Sogavare បាន អំពាវ នាវ សុំ ជំនួយ ក្រោម សន្ធិសញ្ញា សន្តិសុខ ទ្វេ ភាគី ជាមួយ ប្រទេស អូស្ត្រាលី នៅ ទីក្រុង Honiara ដោយ សារ ភាព ចលាចល ក្នុង ស្រុក ។ កុប កម្ម នៅ ទីក្រុង Honiara ផ្ទុះ ឡើងក្នុង ខែ វិច្ឆិកា ឆ្នាំ ២០២១ បន្ទាប់ ពី មាន បាតុកម្ម តវ៉ា ដោយ សន្តិវិធី ប្រឆាំង នឹង ការ សម្រេច ចិត្ត របស់ លោក Sogavare ក្នុង ការ ផ្លាស់ ប្តូរ ការ ទទួល ស្គាល់ ការ ទូត ពី តៃវ៉ាន់ ទៅ ចិន ។ ទីក្រុង ចិន (Chinatown) អាជីវកម្ម ជន ជាតិ ចិន និង ប៉ុស្តិ៍ ប៉ូលិស ផ្សេង ៗ ក្នុង ទីក្រុង Honiara បាន រង ការ វាយ ប្រហារ និង ការ ដុត ក្នុង ភាព ចលាចល នា ពេល នោះ ។
ប៉ុន្មាន ខែ ក្រោយ ភាព ចលាចល នោះ កោះ សូឡូម៉ុង បាន សម្រេច កិច្ច ព្រម ព្រៀង សន្ដិសុខ ជាមួយ ចិន ដែល ធ្វើ ឱ្យ ប្រទេស លោក ខាង លិច ព្រួយ បារម្ភ ពី ឥទ្ធិពល ចិន ក្នុង តំបន់ ។ លោក Sogavare បាន និយាយ ការ ពារ កិច្ច ព្រម ព្រៀង ជាមួយ ចិន ដោយ អះ អាង ថា កង កម្លាំង អូស្ត្រាលី បាន បរាជ័យ ក្នុង ការ ការពារ ហេដ្ឋា រចនា សម្ព័ន្ធ ដែល ផ្តល់ មូលនិធិ ដោយ ចិន ប៉ុន្តែ លោក មិន បាន ផ្តល់ ភស្តុតាង នៃ ភាព អសកម្ម បែ ប នេះ នោះ ទេ ។
គួរ បញ្ជាក់ថា ក្រោម ព្រម ព្រៀង សន្តិសុខ ទ្វេ ភាគី អូស្ត្រាលី ក៏ ត្រូវ ផ្តល់ កាំភ្លើង ដល់ ប៉ូលិស កោះ សូឡូម៉ុង ផង ដែរ ។ ក្នុង សេចក្ដី ថ្លែងការណ៍ ក្រោយ ជំនួប ជាមួយ លោក លោក Marles កាល ពី ថ្ងៃ ពុធ លោក Sogavare និយាយ ថា ការ អំពាវ នាវ ឱ្យ មាន ការ ពិនិត្យ ឡើង វិញ នូវ សន្ធិសញ្ញា សន្តិសុខ បច្ចុប្បន្ន រវាង អូស្រ្តាលី និង សូឡូម៉ុង គឺ ដើម្បី គិត គូរ ពី ការ ផ្លាស់ ប្តូរ បញ្ហា សន្តិសុខ ដែល ប្រទេស ទាំង ២ ប្រឈម មុខ ។
ទាំង លោក Marles និង លោក Sogavare មិន បាន រៀប រាប់ អំពី ចំណុច ត្រូវ ផ្លាស់ ប្តូរ ដែល ខ្លួន ចង់ បាន នោះ ទេ ប៉ុន្តែ លោក Marles បាន បង្ហាញ សាទរ ចំពោះ ការ ពិនិត្យ ឡើង វិញ នេះ ។
អ្នក វិភាគ ឯណោះ វិញ បាន លើក ឡើង ពី ការ ស៊ក ខ្លួន ចូល របស់ ចិន ក្នុង រយៈ ពេល ប៉ុន្មាន ឆ្នាំ ចុង ក្រោយ នេះ ដោយ និយាយ ថា អូស្រ្តាលី គួរ ពង្រឹង តួនាទី របស់ ខ្លួន ជាជម្រើស នៃ ដៃគូ សន្តិសុខ ។ គួរ បញ្ជាក់ ផង ដែរ ថា កង កម្លាំង អូស្ត្រាលីក៏ ត្រូវ បាន ដាក់ ពង្រាយ ជា កង រក្សា សន្តិភាព ទៅ កាន់ កោះសូឡូម៉ុង នៅ ចន្លោះ ឆ្នាំ ២០០៣ និង ឆ្នាំ ២០១៧ ផង ដែរ ៕
ប្រែសម្រួលដោយ៖ ហួន ឌីណា

ads banner