លោក ពូទីន ទទួលបាន «គម្ពីគូរ៉ា» នៅDagestan

ម៉ាខាឆ្កាឡា៖ លោក ពូទីន ត្រូវបានផ្តល់អំណោយ ជា «គម្ពីគូរ៉ា» នៅសាធារណរដ្ឋ ដាហ្គេស្ថាន (Dagestan)។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលសៀវភៅបរិសុទ្ធ «គម្ពីគូរ៉ា» ជាអំណោយ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់វិហារឥស្លាម Juma ក្នុងទីក្រុង Derbent នៃ សាធារណរដ្ឋ ដាហ្គេស្ថាន (Dagestan)។

ដាហ្គេស្ថាន (Dagestan) ដែលគេស្គាល់ថា ជាសាធារណរដ្ឋ នៃសហព័ន្ធរុស្ស៊ី ដែលមានទីតាំង នៅ តំបន់ ឃូខាសឹស (Caucasus) ខាងជើង នៃអឺរ៉ុបខាងកើត តាមបណ្តោយសមុទ្រ Caspian ។

លោក Veli Fataliyev នាយកសារមន្ទីរ ក្នុងក្រុង Derbent បានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ថា «យើងបានផ្តល់ឱ្យប្រធានាធិបតីរបស់យើង នូវ គម្ពីគូរ៉ា ដែលយើងទទួលបានពីទីក្រុងដ៏បរិសុទ្ធ Mecca»។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចការងារ នៅ Dagestan លោក Putin បានទៅទស្សនាវិហារអ៊ីស្លាម Juma នៅ Derbent ។ នេះជាវិហារអ៊ីស្លាមដ៏ចំណាស់បំផុត ក្នុងប្រទេសរុស្ស៊ី និងជាវិហារដ៏ចំណាស់បំផុត នៅទូទាំងពិភពលោក។

យោងតាមប្រភពជាលាយលក្ខណ៍អក្សរបានឲ្យដឹងថា មេដឹកនាំយោធាអារ៉ាប់ Maslama ibn Abd al-Malik បានចាប់ផ្តើមសាងសង់វិហារនេះ នៅចន្លោះឆ្នាំ ៧៣៣-៧៣៤ នៃគ.ស.។ ដើមស្វាយអាយុបីសតវត្សឈរនៅទីធ្លាវិហារឥស្លាម។ ក្នុងឆ្នាំ២០១២ ដើមឈើដែលមានអាយុរាប់ពាន់ឆ្នាំទាំងនេះត្រូវបានទទួលស្គាល់ថា ជាបូជនីយដ្ឋានធម្មជាតិ ហើយបច្ចុប្បន្ន ត្រូវបានការពារដោយរដ្ឋ។

ថ្ងៃទី២៨ ខែមិថុនា ពិធីបុណ្យនៃការបូជា Eid al-Adha ដែលជាថ្ងៃឈប់សម្រាកសំខាន់មួយក្នុងចំណោមថ្ងៃឈប់សម្រាករបស់មូស្លីមសំខាន់ពីរ ត្រូវបានប្រារព្ធនៅ Dagestan ដែលជាការបញ្ចប់នៃធម្មយាត្រាទៅកាន់កន្លែងសក្ការៈ របស់សាសនាឥស្លាម នៅប្រទេសអារ៉ាប៊ី សាអូឌីត៕ ប្រភពពី Tass ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner