រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកជាបណ្ដោះអាសន្នកំពង់ចម្លងជ្រោយចង្វារភ្នំពេញ និងកំពង់ចម្លងអរិយក្សតភ្នំពេញ នៅថ្ងៃទី០១ ខែកក្កដា ឆាំ្ន២០២៣

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបាន ជ្រាបថា គណបក្ស ប្រជាជនកម្ពុជានឹងរៀបចំពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៦:០០នាទីព្រឹក នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជាង ៧ម៉ឺននាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ក្នុងអំឡុងពេល នៃការប្រារព្ធពិធីខាងលើនេះ នៅតំបន់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះ ពេជ និងតំបន់ជុំវិញអាចមានចរាចរមមាញឹកជាខ្លាំង ដោយសារមធ្យោបាយធ្វើ ដំណើររបស់ សមា ជិក សមាជិកា ដែល អញ្ជើញចូលរួម ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងឡាយណាដែល ពុំមាន ការងារ ចាំបាច់ ពុំគួរធ្វើដំណើរជុំវិញ ទីតាំងប្រារព្ធពិធីឡើយ។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ ចំពោះការផ្អាកជាបណ្តោះអាសន្នកំពង់ចម្លងជ្រោយចង្វារភ្នំពេញ និងកំពង់ចម្លង អរិយក្សត្រភ្នំពេញ តាមកាល បរិច្ឆេទខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះ អាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើក ឱ្យចរាចរជាធម្មតា ៕

ដោយ ថេត វិចិត្រ +ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner