ក្រសួងប្រៃសណីយ៍ សម្រេចបណ្តេញតំណាង ក្រុមហ៊ុនហ្វេសបុកចេញពីកម្ពុជា
អត្ថបទដោយ៖
ង៉ាន់ ទិត្យ
ភ្នំពញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដោយពិនិត្យឃើញភាព មិន ប្រក្រតី នៃសេវារបស់ក្រុមហ៊ុន ហ្វេសប៊ុក (Facebook) សម្រាប់ អ្នក ប្រើប្រាស់នៅកម្ពុជា ដូចជា ការបង្កើតគណនីក្លែងបន្លំ ហានិភ័យលើទិន្នន័យឯកជន ការប្រើប្រាស់ និង ការប្រមូល ទិន្នន័យ ឯកជន ការផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយ កង្វះគណនេយ្យភាព និងតម្លាភាព និង ការជ្រៀតជ្រែក ចូលកិច្ចការនយោបាយរបស់ប្រទេសជាអាទិ៍។
ដូច្នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សម្រេចបណ្តេញ តំណាង ក្រុមហ៊ុនហ្វេសប៊ុក ចេញពីកម្ពុជា និងបញ្ឈប់ រាល់សកម្មភាព ដូចជា ភាពជាតំណាង របស់ ក្រុមហ៊ុន ទំនាក់ទំនង ជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការ ដៃគូក្នុងវិស័យឯកជននៅកម្ពុជា ចាប់ពីពេលនេះតទៅ ៕
ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។