លោកជំទាវ បណ្ឌិត ជា សិរី សំណូមពរដល់មាតា បិតា និងអាណាព្យាបាលក្នុងឃុំបឹងល្វា ជំរុញកូនចៅឲ្យបានចូលរៀនគ្រប់គ្នាៗ យ៉ាងហោចណាស់ បានរៀនចប់ត្រឹមកម្រិតអនុវិទ្យាល័យ

(ខេត្តកំពង់ធំ )៖ ក្នុងឱកាសចុះសាកសួសុខទុក្ខប្រជាជនខ្វះខាត និងចាស់ជរារស់នៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី២៩មិថុនា លោកជំទាវ បណ្ឌិត ជា សិរី មន្ត្រីជាន់ខ្ពស់ធនាគារ ជាតិ នៃកម្ពុជា បានសំណូមពរដល់មាតា បិតា និង អាណាព្យាបាលក្នុងឃុំបឹងល្វា ធ្វើយ៉ាងណាជម្រុញកូនចៅឲ្យបានចូលរៀន គ្រប់គ្នាៗយ៉ាងហោចណាស់បានរៀនចប់ ត្រឹមកម្រិត អនុវិទ្យាល័យ។

លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ថា÷ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់ សម្ដេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាពជូនជាតិមាតុភូមិ វិស័យអប់រំ ក៏បានលើកកម្ពស់ និងយកចិត្តទុកដាក់ជាបន្តបន្ទាប់ ក្នុងនោះសាលារៀន បានកសាងនៅគ្រប់តំបន់ទូទាំងប្រទេស។ ជាក់ស្ដែងដូចនៅតំបន់នេះ ក៏មានសាលារហូតដល់កម្រិតអនុវិទ្យាល័យ ដែលអាចឲ្យពួកគេបាន ចូលសិក្សាចប់កម្រិតអនុវិទ្យាល័យបាន។

លោកជំទាវ បានបន្តថា បើប្រជាជនយើងម្នាក់ៗមានចំណេះវិជ្ជា និងចំណេះដឹងទូទៅបានច្រើន នោះនឹងរួមចំណែកមួយផ្នែកធំក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងអាចចូលរួមដល់ការអភិវឌ្ឍ សង្គមជាតិផងដែរ។

លោកជំទាវបណ្ឌិត ជា សិរី បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោត ជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្ដាដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា ។

នៅរសៀលថ្ងៃដដែល លោកជំទាវ បណ្ឌិត ជា សិរី ក៏បានអញ្ជើញទៅប្រគល់ផ្ទះថ្មីមួយខ្នងរួមនឹង អំណោយមួយចំនួនទៀតជូនដល់គ្រួសារខ្វះខាតរស់នៅភូមិស្រែតាកោ ឃុំប្រាសាទដែលជា អំណោយមនុស្សធ៌មរបស់ឯកឧត្តម បណ្ឌិត ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណា ផងដែរ ៕ អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner