បារាំងបង្កើនកម្លាំងប៉ូលីសបង្ក្រាបកុប្បកម្ម ដល់៤៥០០០នាក់

ប៉ារីស៖ បារាំងបានអះអាងថា បានដាក់ពង្រាយប៉ូលិស ដល់ទៅចំនួន ៤៥០០០នាក់ ដើម្បីទប់ទល់នឹងកុបកម្ម នៅពេលយប់ ករណីនគរបាលបាញ់សម្លាប់ក្មេងជំទង់ម្នាក់។

រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក ហ្សេរ៉ាល់ ដាម៉ាណាំង (Gerald Darmanin) បាននិយាយថា ប្រទេសបារាំងកំពុងបង្កើនចំនួនប៉ូលិស ដើម្បីដោះស្រាយរាល់បាតុកម្ម ក្នុងនោះ កាលពីយប់ថ្ងៃសុក្រ បានកើនដល់ ៤៥០០០ នាក់នៅទូទាំងប្រទេស។

បើធៀបនឹងមួយថ្ងៃមុន គឺមានកម្លាំងត្រឹម ៤ម៉ឺននាក់ ជាការដាក់ពង្រាយកម្លាំងទប់ទល់នឹងកុប្បកម្ម ដោយសារតែកំហឹងចំពោះការដែលប៉ូលីសបានបាញ់សម្លាប់ក្មេងជំទង់ម្នាក់ អំឡុងពេលប៉ូលីសបញ្ជាឲ្យឈប់ចរាចរណ៍ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយនេះបង្ហាញថា មិនមានសញ្ញានៃការធូរស្រាលនោះទេ។

រដ្ឋាភិបាលបារាំង នៅថ្ងៃសុក្រសប្ដាហ៍ បានដាក់ពង្រាយប៉ូលិស ៤៥,០០០នាក់ ដោយមានការគាំទ្រពីរថពាសដែកធុនស្រាល ដើម្បីបង្រ្កាបកុបកម្មដ៏ហិង្សា របស់ក្រុមបាតុករដែលផ្ទុះកំហឹង បន្ទាប់ពីប៉ូលិសបាញ់សម្លាប់យុវជនម្នាក់ កាលពីដើមសប្ដាហ៍កន្លងទៅនេះ។

បើតាមរដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក ហ្សេរ៉ាល់ ដាម៉ាណាំង (Gerald Darmanin) ប៉ូលិស ៤,៥០០០នាក់ដែលត្រូវបានដាក់ពង្រាយ គឺដកចេញពីអង្គភាពប៉ូលិស និងកងរាជអាវុធហត្ថបារាំង។ ចំនួនប៉ូលិសនេះត្រូវបានបង្កើនបន្ថែម តែបរាជ័យ ក្នុងការទប់ស្កាត់អំពើហិង្សា និងការបំផ្លិចបំផ្លាញ ដោយមានហេដ្ឋារចនាសម្ព័ន្ធ៤៩២កន្លែង រងការខូចខាត យានយន្ដ ២,០០០គ្រឿងត្រូវបានដុតបំផ្លាញ ហើយអគ្គិភ័យ ៣,៨៨០ កន្លែងត្រូវបានរាយការណ៍នៅទូទាំងប្រទេស។

ក្រសួងមហាផ្ទៃបានប្រកាសថា ពេញមួយយប់ពីថ្ងៃព្រហស្បតិ៍រហូតដល់ថ្ងៃសុក្រនេះ កងកម្លាំងសន្តិសុខបារាំងបានចាប់ខ្លួនមនុស្សចំនួន ៦៦៧នាក់ដែលជា យប់ទីបីជាប់គ្នានៃបាតុម្មហិង្សា កើតចេញពីការសម្លាប់ក្មេងជំទង់ម្នាក់ ដោយប៉ូលិសអំឡុងពេលត្រួតពិនិត្យចរាចរណ៍។

កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រុមអ្នកតវ៉ាបាននាំគ្នាដុតរថយន្ត ដាក់របាំងផ្លូវ និងបានគប់គ្រាប់ផ្លោងដាក់ប៉ូលិស បន្ទាប់ពីមានការរឹតបន្តឹងសន្តិសុខនៅពេលពួកគេចង់ធ្វើពិធី ឧទ្ទិស នៅទីក្រុង ណង់ទែរ (Nanterre) ដែលជាទីក្រុងសម្បូរដោយកម្មករ នៅឯជាយក្រុងប៉ារីសភាគខាងលិច និងជាទីដែលយុវជនអាយុ ១៧ឆ្នាំឈ្មោះ Nahel ត្រូវបានប៉ូលិសបាញ់សម្លាប់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner