ក្រសួងពាណិជ្ជកម្ម សូមជូនដំណឹង៖ សាំង ធម្មតាតម្លៃលក់ ៤,១៥០រៀល ខណៈម៉ាស៊ូតតម្លៃដដែល លក់៣,៩៥០រៀលក្នុង១លីត្រ ចាប់ពីថ្ងៃទី១-១០ ខែ កក្ដដា

ភ្នំពេញ ៖ នៅ រសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ យោងតាម សេចក្តីជូនដំណឹង របស់ ក្រសួង ពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ សាំង ( ចុះថ្លៃ ៥០៛) ខណៈ ប្រេងម៉ាស៊ូត (តម្លៃ នៅដដែល)។ ដូច្នេះត្រូវលក់សាំងធម្មតាតម្លៃ ៤,១៥០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៩៥០រៀលក្នុង១លីត្រ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់បន្ថែមថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈ លើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី ០១ ដល់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៣ នឹងត្រូវ លក់ ៤.៤១៨រៀល ក្នុង ១ លីត្រ សម្រាប់ ប្រេងសាំង ធម្មតា EA92 និង ៤.២១៨រៀល ក្នុង ១លីត្រ សម្រាប់ ប្រេងម៉ាស៊ូត DO50ppm។

សូមជម្រាបថា ពាក់ព័ន្ធ នឹង បញ្ហាប្រេងឡេីងថ្លៃខាងលើនេះ ដើម្បី ជួយ សម្រួល់ ដល់ ជីវភាព របស់ ប្រជាជន និង ដោយមាន ការរួមចំណែក ពី ក្រុមហ៊ុន ចែកចាយ ប្រេងឥន្ធនៈ នៅ កម្ពុជា ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា សម្តេច តេ ជោ ហ៊ុន សែន នៅតែ បន្ត និង សម្រេច បញ្ចុះតម្លៃ លក់រាយ ប្រេងឥន្ធនៈ នៅ កម្ពុជា ចំនួន ៤ សេន ដុល្លារ ដដែល នៅក្នុង ១ លីត្រផងដែរ។

ដូច្នេះ ថ្លៃលក់រាយនៅកម្ពុជា ក្នុងរយៈពេល ដូចគ្នា ខាងលើសម្រាប់ប្រេងសាំងធម្មតា ដែល នឹងត្រូវដាក់លក់រាយ នៅកម្ពុជា ក្នុងតម្លៃ ៤.១៥០រៀល ក្នុង ១លីត្រ និង ប្រេងម៉ាស៊ូត ៣.៩៥០រៀលនៅដដែល ក្នុង ១លីត្រ សម្រាប់ ប្រេងម៉ាស៊ូត DO50ppm ៕

ដោយ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner