ឯកឧត្តម នេត្រ ភក្ត្រា ចូលរួមដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៅថ្ងៃដំបូង

កំពត: ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានក្រុងបូកគោនិងស្រុកទឹកឈូ រួមនឹងថ្នាក់ដឹកនាំក្រុមការងារគណបក្សនិងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាក្រុងបូកគោ ចូលរួមពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខេត្តកំពតនាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោត។ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាជាង ២០០០ នាក់របស់ក្រុងបូកគោបានចូលរួមដង្ហែរក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោតដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពតរួមនឹងថ្នាក់ដឹកនាំផ្សេងទៀត។ ក្បួនឃោសនាធំរបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពតដែលមានអ្នកចូលរួមជាងពីរម៉ឺននាក់មកពីស្រុកក្រុងទាំង ៨ របស់ខេត្ត។

សមាជិកសមាជិកាដែលពាក់អាវនិងមួកមានស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជាអមដោយទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា និងទង់បក្សប្រជាជនកម្ពុជា មានទឹកមុខសប្បាយរីករាយ ពេញចិត្តនិងពោរពេញដោយជំនឿទុកចិត្ត និងក្តីសង្ឃឹមចំពោះអនាគតរបស់កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ក្រោយការស្តាប់សុន្ទរកថាបើករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាក្នុងពិធីបើក សមាជិកសមាជិកាបក្សតាមស្រុកនីមួយៗបានចេញក្បួនដង្ហែឃោសនារបស់ខ្លួន។ គណបក្សប្រជាជនកម្ពុជាក្រុងបូកគោបានដឹកនាំក្បួនដង្ហែក្នុងសង្កាត់ទាំង ៣ របស់ក្រុងរួមមានសង្កាត់បឹងទូក សង្កាត់ព្រែកត្នោត និងសង្កាត់កោះតូច។

សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាបានផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការពារនិងកសាងមាតុភូមិឆ្នាំ២០២៣-២០២៨ រួមនឹងសមិទ្ធផលសំខាន់ៗជាច្រើនដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានជូនជាតិនិងប្រជាជនកម្ពុជា។ សមាជិកសមាជិកាទាំងអស់ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ និងការពារសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀត និងប្រកាសគាំទ្រយ៉ាងពេញទំហឹងសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត៕ដោយ: ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner