លោក Putin ជួបតាមទូរស័ព្ទជាមួយ នាយករដ្ឋមន្ត្រីឥណ្ឌា

មូស្គូ៖ លោកប្រធានាធិបតីរុស្ស៊ី Putin និង នាយករដ្ឋមន្ត្រីឥណ្ឌា Modi ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងអង្គការ SCO និងប្លុក G20 នេះបើតាម វិមានក្រឹមឡាំង។

សេវាកម្មសារព័ត៌មានរបស់វិមានក្រឹមឡាំង បាននិយាយ កាលពីថ្ងៃសុក្រ សប្តាហ៍នេះថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី (Narendra Modi) បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរបស់ប្រទេសរបស់ពួកគេនៅក្នុងអង្គការសហប្រតិបត្តិការសៀងហៃ (CSO) និងក្រុមប្រទេស G20។

ប្រភពបានឲ្យដឹងទៀតថា “ការយកចិត្តទុកដាក់ ជាពិសេស គឺផ្តោតលើកិច្ចសហប្រតិបត្តិការនៅក្នុងអង្គការសហប្រតិបត្តិការសៀងហៃ (SCO) និងក្រុមប្រទេស G20 ដែលប្រទេសឥណ្ឌាឥឡូវនេះ កាន់តំណែងជាប្រធាន SCO ក៏ដូចជា ជជែកគ្នានៅក្នុងទម្រង់នៃប្រទេសប្លុក BRICS ដែរ ។

កិច្ចប្រជុំកំពូល SCO នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែកក្កដា។ ប្រទេសឥណ្ឌាជាប្រធានអង្គការនេះនៅឆ្នាំ ២០២៣។ យោងតាមក្រសួងការបរទេសឥណ្ឌា កិច្ចប្រជុំកំពូល SCO នឹងធ្វើឡើងតាមអ៊ីនធឺណិត។ អ៊ីរ៉ង់ត្រូវបានគេរំពឹងថា នឹងត្រូវបានចូលក្នុងអង្គការនេះ ក្នុងនាមជាសមាជិកថ្មី។

ដោយត្រូវបានបង្កើតឡើង នៅទីក្រុងសៀងហៃ កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០០១ ឥឡូវនេះ SCO មានសមាជិកចំនួនប្រាំបី រួមមាន រុស្ស៊ី ចិន កាហ្សាក់ស្ថាន តាជីគីស្ថាន កៀហ្ស៊ីស៊ីស្ថាន និងអ៊ូសបេគីស្ថាន ដែលសុទ្ធតែជាសហស្ថាបនិក ហើយនិងឥណ្ឌា និងប៉ាគីស្ថាន ដែលបានចូលរួមនៅឆ្នាំ ២០១៧៕ ប្រភពពី Tass ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner