ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញសម្ពោធអគារស្នាក់ ការគណបក្សប្រជាជន កម្ពុជាឃុំបារាយណ៍
កំពង់ចាម៖ ឯកឧត្តម ប៉ាន សូរស័ក្តិ បេក្ខជនតំណាងរាស្រ្តខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុក បាធាយ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់ការ គណបក្ស ប្រជាជនកម្ពុជាឃុំបារាយណ៍ និង ជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស តាំងតំណាង រាស្ត្រនីតិកាលទី ៧ ឆ្នាំ២០២៣។
ឯកឧត្តម ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា អគារស្នាក់ការគណបក្ស ប្រជាជន កម្ពុជាឃុំបារាយណ៍ ដែលសម្ពោធដាក់ ឱ្យ ប្រើប្រាស់ ជាផ្លូវការនៅពេលនេះ បង្ហាញឱ្យឃើញពីភាពរីកចម្រើន ច្បាស់លាស់ និងភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបម្រើប្រជា ពលរដ្ឋដោយភាពស្មោះត្រង់ អស់រយៈពេលជាង ៤៤ឆ្នាំ កន្លង ទៅបន្ទាប់ពីថ្ងៃជ័យជម្នះ៧មករា ជាប្រវត្តិសាស្រ្ត។
ឯកឧត្តមបន្តថា នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភារាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ដែល មានសម្តេចអគ្គមហាសេនា បតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាន ការពារ យ៉ាងរឹងមាំនូវសន្តិភាព ដោយសម្រេចបានសមិទ្ធផល ថ្មីៗ ជាច្រើន រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធ ធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក អគ្គិសនី ប្រព័ន្ធព័ត៌មាន រោង ចក្រ កសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរ ពេទ្យ វត្ត អារាម។ល។ ទាំងនៅទីក្រុង ទាំងនៅជនបទ និង តំបន់ ព្រំដែន។ លើសពីនេះ កម្ពុជាក៏ទទួលបាននូវកិត្យានុភាពកាន់តែខ្ពស់នៅលើឆាក អន្តរជាតិផងដែរ។
ឯកឧត្តម បន្ថែមថា សន្តិភាព និងសមិទ្ធផលទាំងនេះ បានមកពីការយក អាយុជីវិតធ្វើជាដើមទុន និង ពលិកម្មដ៏ធំធេងរបស់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ហេតុនេះ យើងចងចាំជានិច្ចនូវគុណូបការៈ ដ៏ថ្លៃថ្លានេះ និងប្តេជ្ញាថែរក្សា រាល់ សមិទ្ធផល ទាំងនេះឱ្យបានគង់វង្ស ជារៀងដរាប ព្រមទាំងបន្តកសាងប្រទេសជាតិ ឱ្យកាន់តែរីក ចម្រើនបន្ថែម ទៀត តាមរយៈការបោះឆ្នោតគាំទ្រគណបក្ស ប្រជាជន កម្ពុជា និង សម្តេចតេជោ ហ៊ុន សែន ឱ្យដឹកនាំប្រទេសជាតិសម្រាប់ នីតិកាលទី៧ ជាបន្ត ទៀត នាថ្ងៃទី២៣ ខែ កក្កដា ខាងមុខនេះ ដោយត្រូវគូសឱ្យចំនូវ គណបក្ស ប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតា បាច ផ្កា និងមានលេខរៀងទី១៨ នៅ លើ សន្លឹក ឆ្នោត ៕ដោយ៖ង៉ាន ទិត្យ




