ភ្លើងឆេះអគារ នៅកណ្តាលទីក្រុងតូក្យូ

តូក្យូ៖ មនុស្សបួននាក់បានរងរបួស ក្នុងការបំផ្ទុះនិងការឆាបឆេះអគារ នាកណ្តាលក្រុងតូក្យូ ប្រទេសជប៉ុន។

នាយកដ្ឋានពន្លត់អគ្គីភ័យរបស់ទីក្រុងតូក្យូបាននិយាយថា មនុស្សបួននាក់បានរងរបួស នៅក្នុងការបំផ្ទុះ និងអគ្គីភ័យនៅក្នុងអគារ កណ្តាលទីក្រុងតូក្យូ ប្រទេសជប៉ុន ជាមួយនឹងវីដេអូបង្ហាញពីអណ្តាតភ្លើង និងផ្សែងដែលផុសចេញពីអាជីវកម្ម នៅជាន់ទីពីរ។

អគ្គីភ័យបានចាប់ផ្តើមនៅក្នុងអគារមួយ ក្នុងតំបន់ភោជនីយដ្ឋាននៃសង្កាត់ ស៊ីមបាស្ស៊ី (Shimbashi) ដែលមានសភាពអ៊ូអរ នៅម៉ោងប្រហែល ៣៖២០នាទីរសៀល ថ្ងៃទី៣ ខែកក្កដា។

អ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គិភ័យបានប្រាប់ AFP ដោយបដិសេធមិនបញ្ចេញឈ្មោះថា៖ «សំឡេងផ្ទុះក៏ត្រូវបានឮដែរ។ រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ៣២ គ្រឿងកំពុងនៅកន្លែងកើតហេតុ»

លោកបានថ្លែងថា៖ «មនុស្សបួននាក់បានរងរបួស ក្នុងនោះ បីនាក់ បានដឹងខ្លួន» ដោយបន្ថែមថាមិនទាន់មានព័ត៌មានលម្អិតអំពីមនុស្សទីបួនទេ ហើយមន្ត្រីកំពុងស៊ើបអង្កេតរកមូលហេតុនៃការឆេះនេះ»

សាក្សីជាបុរសម្នាក់ បានប្រាប់ទូរទស្សន៍ NHK ថា៖ «សំឡេងនោះ កំពុងថ្លង់។ វាដូចជាមានអ្វីធំមួយបានធ្លាក់ចុះពីលើអគារ។ លោកបាននិយាយថា «ក្រដាសជាច្រើនត្រូវបានរាយប៉ាយ នៅផ្លូវប្រសព្វក្បែរនោះ ខ្ញុំដឹងភ្លាមៗថា វាជាការផ្ទុះ» ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner