អង្គការឃ្លាំមើលនុយក្លេអ៊ែរពិនិត្យផែនការបញ្ចេញទឹក ពីរោងចក្រនុយក្លេអ៊ែរ របស់ជប៉ុន

តូក្យូ៖ ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបានទៅដល់ប្រទេសជប៉ុន មុនការបញ្ចេញទឹកចេញ ពីរោងចក្រនុយក្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រ។

ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ លោក Rafael Grossi បានជួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi ក្នុងអំឡុងពេលទស្សនកិច្ចមួយ ដើម្បីបង្ហាញការពិនិត្យឡើងវិញអំពីផែនការរបស់ទីក្រុងតូក្យូ ក្នុងការបញ្ចេញទឹកដែលចម្រោះ ពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ។

ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) រូបនេះគ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសជប៉ុននៅទីក្រុងតូក្យូ មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Fukushima នៅថ្ងៃពុធ សប្តាហ៍នេះ ដើម្បីទស្សនារោងចក្រ ដែលត្រូវបានបំផ្លិចបំផ្លាញ។

រ៉េអាក់ទ័ររបស់រោងចក្រនុយក្លេអ៊ែរជាច្រើនបានរលាយ បន្ទាប់ពីប្រព័ន្ធត្រជាក់ត្រូវបានគ្របដណ្ដប់ ដោយរលកយក្សស៊ូណាមិ ឆ្នាំ ២០១១។ ឧបទ្ទវហេតុនុយក្លេអ៊ែរនេះជាលទ្ធផលគឺអាក្រក់បំផុត ចាប់តាំងពីមានមហន្តរាយនុយក្លេអ៊ែរ Chernobyl កាលពីឆ្នាំ១៩៨៦ ហើយការសម្អាតមានរយៈពេលជាងមួយទស្សវត្សរ៍ ដោយតំបន់ភាគច្រើនបានប្រកាសបិទដែនកំណត់ ដោយសារតែវិទ្យុសកម្មឥឡូវនេះបានបើកឡើងវិញ។

ការរុះរើរោងចក្រដោយខ្លួនឯងនឹងចំណាយពេលជាច្រើនទសវត្សរ៍ ប៉ុន្តែប្រតិបត្តិកររបស់រោងចក្រថាមពលអគ្គិសនីតូក្យូ «TEPCO» ប្រឈមនឹងបញ្ហាភ្លាមៗនៃទឹកជាង ១.៣៣ លានម៉ែត្រគូប ដែលប្រមូលផ្តុំនៅលើទីតាំងនោះ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក Hirokazu Matsuno បាននិយាយថា «ការពិនិត្យឡើងវិញដោយ អង្គការឃ្លាំមើលនុយក្លេអ៊ែរ IAEA ដែលផ្តល់សិទ្ធិអំណាចក្នុងការគ្រប់គ្រង និងការអនុវត្តស្តង់ដារសុវត្ថិភាពនុយក្លេអ៊ែរ គឺមានសារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការលើកកម្ពស់ការយល់ដឹងជាអន្តរជាតិ»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner